Connect with us

ព័ត៌មានជាតិ

ប្រតិភូក្រសួងសង្គមកិច្ច នឹងចូលរួមវេទិកាអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី១០-១២ ខែតុលា

បានផុស

នៅ

ប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា របស់កម្ពុជា នឹងចូលរួមវេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-អាមេរិក ស្ដីពីអភិវឌ្ឍន៍បរិយាបន្នពិការភាព និងភាពជាដៃគូលើសពីឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ នៅទីក្រុងម៉ាកាសា​ ​ប្រទេសឥណ្ឌូនេស៊ី ឆ្លើយតបនឹងការអញ្ជើញរបស់ក្រសួងសង្គមកិច្ចឥណ្ឌូនេស៊ី។

(លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈប្រតិភូចូលរួមវេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-អាមេរិក ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែតុលា ឆ្នាំ២០២៣។)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលិខិតដែលក្រសួងសង្គមកិច្ចឥណ្ឌូនេស៊ី អញ្ជើញក្រសួងសង្គមកិច្ចកម្ពុជា ភាគីឥណ្ឌូនេស៊ីបានរំពឹងថា កិច្ចប្រជុំទាំងនេះ នឹងដើរតួជាវេទិកាសម្រាប់ប្រតិភូទាំងអស់ ដើម្បីចែករំលែកនូវការអភិវឌ្ឍបច្ចុប្បន្នដែលពាក់ព័ន្ធ បញ្ហាប្រឈម និងបទពិសោធន៍ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការការពារសិទ្ធិជនមានពិការភាព និង ពិភាក្សាអំពីយុទ្ធសាស្ត្រនាពេលអនាគតនៃបរិយាបន្នសង្គម ដែលរួមមានការផ្ដល់សិទ្ធិអំណាចលើតួនាទីរបស់ជនមានពិការភាព សម្រាប់ការអភិវឌ្ឍថ្នាក់តំបន់ប្រកបដោយចីរភាព និងការពន្លឿនភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងដៃគូរបស់អាស៊ាន និងស្ថាប័នពាក់ព័ន្ធ ក្នុងការអភិវឌ្ឍបរិយាបន្នពិការភាព។

សម្រាប់គណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា របស់កម្ពុជា ដែលនឹងចូលរួមវេទិកាទាំងនេះ មានដូចជា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច ជាប្រធានគណៈប្រតិភូ លោក​ សួង ម៉េងឡុង រដ្ឋលេខាធិកា ជាសមាជិកប្រតិភូ រួមជាមួយ លោក ញ៉េប ចាន់ណេ ប្រធាននាយកដ្ឋានសហការ ជាសមាជិក​​ប្រតិភូ  និងលោក វណ្ណា សិត្យា ជំនួយការ លោក ឯម ច័ន្ទមករា ជាសមាជិកប្រតិភូ។​

មែនទែនទៅ វេទិកាដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ គឺស្នើឱ្យ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទារបស់កម្ពុជា ធ្វើជាប្រធានដឹកនាំគណៈប្រតិភូ ទៅចូលរួមវេទិកាទាំងនេះ ក៏ប៉ុន្តែដោយសារតែ លោក ជា សុមេធី មានធុរៈបន្ទាន់មិនអាចដឹកនាំគណៈប្រតិភូទៅចូលរួមបាន ទើបមានការផ្លាស់ប្ដូរសមាសភាព ឱ្យ លោក  ឯម ច័ន្ទមករា ដឹកនាំគណៈប្រតិភូទៅចូលរួមជំនួស។

(លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា)

សូមជម្រាបជូនបន្តិចថា​ គណៈប្រតិភូក្រសួងសង្គមកិច្ចកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ហើយនឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២៣៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម