Connect with us

ព័ត៌មានជាតិ

លោក សុខ សូកេន ដាក់ចេញយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍​នៅខេត្តសៀមរាបឡើងវិញ

បានផុស

នៅ

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាលលនិងពិភាក្សាការងារជាមួយផ្នែក​ឯកជនក្នុង​វិស័យ​ទេសចរណ៍​នៅខេត្តសៀមរាប ក្នុងគោលបំណងជជែកពិភាក្សាលើបញ្ហាប្រឈម និងតម្រូវការមួយចំនួន ដើម្បីប្រ​មូលធាតុចូលសំខាន់ៗពីវិស័យឯកជន ខណៈដែលវិស័យមួយនេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាគោល​ដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញ ទាំងការជំរុញ​ចលនាទេសចរណ៍​ផ្ទៃក្នុង និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារសំខាន់ៗ នៅរសៀលថ្ងៃទី៥ ខែតុលា ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដើម្បីសម្រេចបានកំណើនទេសចរណ៍ និងភាពប្រកួតប្រជែង​របស់កម្ពុជា ជាមួយបណ្តាប្រទេសនានាក្នុងសកលលោក ទាំងក្នុងរយៈពេលមធ្យមឬវែង ក្រសួងទសចរណ៍បាន​និងកំពុងគិតគូរ និងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ឋ ដើម្បីឱ្យលេចចេញនូវភាពវិជ្ជមាន​សម្រាប់ឆ្លើយតបទៅ​នឹងបញ្ហាប្រឈមនានារបស់វិស័យឯកជនតាមរយៈការដាក់ចេញនូវចក្ខុវិស័យជាអាទិភាពសម្រាប់អនុវត្តរយៈពេល៥ឆ្នាំទៅមុខគឺបង្កើន៥និងអភិវឌ្ឍ៣ ដែលជាយុទ្ឋសាស្ត្រគន្លឺះសម្រាប់ដោះស្រាយបញ្ហាប្រឈម​នានាពាក់ព័ន្ឋទៅ​នឹងវិស័យទេសចរណ៍។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីបានបង្កើតពាក្យស្លោក «បង្កើន៥និងអភិវឌ្ឍ៣» ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេស​នៅ​ខេត្តសៀមរាបផងដែរ។ អត្ថន័យនៃពាក្យថា បង្កើន៥នោះ គឺទី-១ បង្កើននូវប្រសិទ្ឋិភាព​នៃការគ្រប់គ្រងប្រសិទ្ឋិនាម​របស់កម្ពុជា  បង្កើនប្រសិទ្ឋភាព​នៃការផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍របស់កម្ពុជា, ទី-៣ បង្កើនប្រសិទ្ឋភាពនៃការ​គ្រប់គ្រងនិងសម្របសម្រួលពាក់ព័ន្ឋពីការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរឹងនិងទន់ , ទី-៤បង្កើនការអភិវឌ្ឍផលិតផលទេសចរណ៍ និងទី-៥ បង្កើនការងារប្រសិទ្ឋភាពនៃការអភិវឌ្ឍធនធាន និងគោលដៅ​ទាក់ទាញទេសចរណ៍ប្រកប ដោយភាពប្រកួតប្រជែង។ ចំណែកការងារអភិវឌ្ឍ៣ រួមមាន៖ទី-១ រៀបចំយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសំដៅធ្វើការគ្រប់គ្រងការងារស្នូលទាំង៥ខាងលើឱ្យមានប្រសិទ្ឋិភាពខ្ពស់ , ទី-២ អភិវឌ្ឍកម្មឌីជីថល​ក្នុងវិស័យទេសចរណ៍ និងទី-៣ ការអភិវឌ្ឍធនធានមនុស្ស និងពង្រឹង គុណភាព សមត្ថភាពការងារដល់មន្ត្រី ដើម្បីធានាបានការផ្តល់សេវាជូនប្រជាជនក៏ដូចជាការពង្រឹងដល់យុទ្ធសាស្ត្រដែលបានដាក់ចេញខាងលើនេះ។

លោកបន្តថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរមានចំនួន៦,៦លាននាក់ ដោយឡែកខេត្តសៀមរាបចំនួន២,៥លាននាក់ ប៉ុន្តែដោយសារវិបត្តិជាសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ ចាប់ពីដើមឆ្នាំ២០២០ មក ហើយបើទោះបីបច្ចុប្បន្ន វិបត្តិកូវីដ-១៩ បានធូរស្រាល និងមានការបើកឱ្យធ្វើចរាចរណ៍ឡើងវិញ​នៃចរន្តទេសចរណ៍​នៅលើពិភពលោកក្ដី ក៏វិស័យទេសចរណ៍ខេត្តសៀមរាប នៅពុំទាន់មានកំណើនគួរឱ្យកត់​សម្គាល់នៅឡើយ បើប្រៀបធៀបទៅនឹងមុនវិបត្តិកូវីដ-១៩។

 អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា កន្លងមកការផ្សព្វផ្សាយអំពីទេសចរណ៍ខេត្តសៀមរាប គឺបានដើរស្រប​ទៅនឹងភាពល្បីល្បាញរបស់ប្រាសាទ ពិសេសអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់​ខេត្តសៀមរាប ដែលសកម្មភាពនៃការផ្សព្វផ្សាយនេះត្រូវបន្តជំរុញបន្ថែមទៀត ដើម្បីឆ្លើយតប នឹងតម្រូវការជាក់​ស្តែងរបស់ខេត្តសៀមរាបក្នុងមជ្ឈដ្ឋាន ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងខ្ពស់ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងការវិវត្តន៍ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ។

លោកបន្តថា ជាចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវដើរស្របតាមផែនការមេ​អភិវឌ្ឍន៍ទេសចរណ៍ខេត្ត ២០២១-២០៣៥ និងផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ ដែលធ្វើយ៉ាង ណាទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុង ឱ្យត្រលប់មក​កម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ដើម្បីក្តាប់យកមកវិញនូវមោទនភាព​ជាគោលដៅទេសចរណ៍ចម្បង​បំផុតរបស់​កម្ពុជា   និងជាគោលដៅចម្បងក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅថ្ងៃខាងមុខ ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម