ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប សម្រេចរៀបចំបុណ្យសមុទ្រនៅក្បែរផ្សារក្តាម នាចុងឆ្នាំនេះ
លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានបញ្ជាក់ឲ្យដឹងថា គណៈកម្មការរួម បានកំណត់យកទីតាំងសម្រាប់រៀបចំពិធីបុណ្យសមុទ្រជុំទី ១០ លើកទី ៣ នៅឆ្នេរ ២.៧០០ម៉ែត្រ នៅក្បែរផ្សារក្តាម ខេត្តកែប ដោយសារទីតាំងឆ្នេរនេះ មានលក្ខណៈធំទូលាយ។

ទន្ទឹមនឹងនេះ លោក ប៊ុន យោង បានជំរុញអាជ្ញាធររៀបចំកែលម្អសោភ័ណភាព និងបរិស្ថានអនាម័យ នៅទូទាំងខេត្តកែប ជាពិសេសនោះនៅតាមបណ្តោយដងវិថីសំខាន់ៗ មួយចំនួនទៀត ដើម្បីធានាបាននូវភាពស្រស់បំព្រងទាក់ទាញ តាមបណ្តាសួនច្បារនានា និងជំរុញលើការត្រៀមលក្ខណៈផ្តល់នូវសេវាស្នាក់នៅតាមបណ្ដាសណ្ឋាគារផ្ទះសំណាក់ ការហូបចុក និងសុខសុវត្ថិភាពដល់ភ្ញៀវផងដែរ។
លោកបានបន្តថា សម្រាប់ពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ឆ្នាំនេះ នឹងរៀបចំឲ្យមានលក្ខណៈប្លែកជាងឆ្នាំរាល់ដង ជាមួយការត្រៀមដាក់តាំងបង្ហាញនូវផលិតផលជាច្រើន ជាពិសេសផលិតផលប្រចាំនៅក្នុងតំបន់ និងការរំពឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងខេត្តកែប បានកាន់តែច្រើន។
ក្រុមអាជីវករនៅផ្សារក្តាម បានសម្តែងអបអរសាទរ និងរំពឹងទុកខ្ពស់ថា នឹងលក់អាហារសមុទ្របានច្រើនផងដែរ។
ពិធីបុណ្យសមុទ្រដែលនឹងរៀបចំនៅខេត្តកែបបានកំណត់ធ្វើចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣ ខែធ្នូឆ្នាំ២០២៣ខាងមុខនេះ សម្រាប់បុណ្យសមុទ្រលើកទី ១០ ជុំទី ៣ នៅឆ្នាំនេះ នឹងមានការរៀបចំដាក់តាំងពិព័រណ៍សមិទ្ធផលនានា និងមានទីកន្លែងដាក់ប្រគុំតន្ត្រីដល់មហាជនទស្សនាកម្សាន្ត និងមហោស្រពកន្លែងម្ហូបអាហារ រួមទាំងកម្មវិធីជាច្រើនដូចជា រត់ប្រណាំង ប្រដាល់គុណខ្មែរជាដើម៕
អត្ថបទ ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ