ព័ត៌មានជាតិ
អភិបាលខេត្តកែប ណែនាំប្រតិបត្តិករទេសចររក្សាតម្លៃឱ្យសមរម្យ និងពង្រឹងគុណភាពចំណីម្ហូបអាហារទាក់ទាញទេសចរ
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ដល់មន្ទីរទេសចរណ៍ធ្វើការណែនាំដល់អាជីវករ និងប្រតិបត្តិករទេសចរ ក្នុងការពង្រឹងគុណភាពទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ រក្សាតម្លៃផលិតផល និងសេវាកម្មឱ្យបានសមរម្យ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យច្បាស់លាស់។ លោកលើកឡើងបែបនេះ នៅក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ កាលពីថ្ងៃទី ០៦ តុលា ក្រោមប្រធានបទទេសចរណ៍ និងការវិនិយោគបៃតង អមជាមួយទិវាពិភពលោកស្អាត។
ក្រៅតែពីការចូលរួមអបអរសាទរដល់ទិវានេះ អង្គពិធីទាំងមូលបានចែកមុខសញ្ញាដើរសំអាតអនាម័យនៅជុំវិញក្រុងកែប និងស្រុកដំណាក់ចង្អើរ រួមជាមួយនឹងតំបន់ទេសចរណ៍ដទៃទៀត ក្នុងន័យបំផុសចលនាមហាជន ឱ្យជ្រួតជ្រាបពីការថែរក្សាអនាម័យ និងបរិស្ថាន នៅខេត្តទេសចរណ៍មួយនេះ។
សកម្មភាពនេះ មានការចូលរួមពីសំណាក់អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ក្រុមយុវជន សិស្ស និស្សិត និងក្រុមអាជីវករផងដែរ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានថ្លែងបញ្ជាក់នៅក្នុងពិធីនោះថា ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ក្នុងគោលបំណង បំផុសនិងបញ្ជ្រាបការយល់ដឹងជាសាធារណ: ពីតួនាទីដ៏មានសារ:សំខាន់ នៃវិស័យទេសចរណ៍ក្នុងការចូលរួម ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ និងចូលរួមដល់កិច្ចការពារ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងបរិស្ថាន ក៏ដូចជាបំផុសឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមាននិរន្តរភាព និងការទទួលខុសត្រូវ។
ដើម្បីបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍ ក្រសួងបានដាក់ចេញនូវយុទ្ធនាការនានា ជាពិសេសជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លា តាមរយៈការជំរុញការអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ យុទ្ធនាការ ទស្សនាស្រុកយើង ក្រោមស្មារតី ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី យុទ្ធនាការផ្សព្វផ្សាយ ក្រោមគុណតម្លៃ ភាពជាខ្មែរ ជាដើម។
លោក សោម ពិសិដ្ឋ អភិបាលកែប បានបន្តឱ្យដឹងថា ដើម្បីឱ្យកំណើនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តកែប មានការកើនឡើងថែមទៀតនោះ រដ្ឋបាលខេត្ត បានផ្តោតពីសារៈសំខាន់នៃភាពស្អាតរបស់ទីក្រុង និងទីប្រជុំជនសំដៅការចូលរួម ធ្វើឱ្យបរិស្ថានស្អាត ប្រកបដោយអនាម័យ ដែលមានសណ្តាប់ធ្នាប់រៀបរយ មានការធានានូវសុខសុវត្ថិភាពពេញលេញ និងមានការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាពជាដើម។
អត្ថបទ ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា