ព័ត៌មានជាតិ
ក្រសួងការបរទេស កំពុងបន្តទាក់ទងជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាសុវត្ថិភាពនិស្សិតខ្មែរ
ក្រោយមានហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងការបរទេសកម្ពុជា បានកំពុងទាក់ទងដោយផ្ទាល់ជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ សំដៅធានាសុវត្ថិភាពជូននិស្សិត និងពលរដ្ឋកម្ពុជានៅទីនោះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ក្រសួងការបរទេស និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគី និងប្រចាំប្រទេសអេហ្ស៊ីប កំពុងតាមដានដោយផ្ទាល់ចំពោះការវិវត្តសភាពការណ៍នៅប្រទេសអ៊ីស្រាអែល ព្រមទាំងបាននិងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីនោះ។ ជាមួយគ្នានេះ ក្រសួងការបរទេស និងស្ថានទូតកម្ពុជា ក៏បាននិងកំពុងមានទំនាក់ទំនងដោយផ្ទាល់ជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ សំដៅធានានិងផ្តល់កិច្ចការពារសុវត្ថិភាពជូននិស្សិតនិងពលរដ្ឋកម្ពុជា។
នៅចំពោះសភាពការណ៍បច្ចុប្បន្ននេះ ក្រសួងការបរទេស បានអំពាវនាវដល់និស្សិត និងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល ត្រូវគោរពនិងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ ក្នុងករណីត្រូវការជំនួយកិច្ចការកុងស៊ុល ត្រូវមេត្តាទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគី តាមរយៈទូរស័ព្ទលេខ +90 534 459 9689 ឬ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប តាមរយៈទូរស័ព្ទលេខ +20 115 627 9999៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ