Connect with us

ព័ត៌មានជាតិ

ហេតុការណ៍ប្រយុទ្ធគ្នានៅអ៊ីស្រាអែល, ក្រសួងការបរទេស អះអាងថា និស្សិតខ្មែរ៣រូបត្រូវបានរំដោះចេញពីតំបន់ប្រយុទ្ធគ្នា

បានផុស

នៅ

តាមរយៈកិច្ចអន្តរាគមន៍ដោយផ្ទាល់ និងយកចិត្តទុកដាក់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺនិស្សិតកម្ពុជាចំនួន៣រូបត្រូវបានរំដោះចេញពីតំបន់ប្រយុទ្ធគ្នា និងបានមកដល់ទីតាំងមានសុវត្ថិភាពហើយ នៅទីក្រុងតែលអាវីវ។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មានហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈនៅក្នុងហេតុការណ៍នេះ ក៏បានរងទទួលគ្រោះថ្នាក់រហូតដល់បាត់បង់ជំវិតនិស្សិតខ្មែរមួយរូប។ ភ្លាមៗ ក្រោយទទលបានដំណឹងនេះ ប្រមុខររាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការបរទេសកម្ពុជា បានសម្ដែងការសោស្ដាយចំពោះហេតុការណ៍នេះ ហើយបានធ្វើកិច្ចអន្តរាគមន៍ជាមួយអាជ្ញាធរអ៊ីស្រាអែលលើករណីនេះភ្លាមៗផងដែរ។

តាមរយៈសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ខ្លួន នៅព្រឹកនេះ ក្រសួងការបរទេសកម្ពុជា បានផ្តល់បច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាពការណ៍ពាក់ព័ន្ធនឹងនិស្សិត និងពលរដ្ឋកម្ពុជា នៅប្រទេសអ៊ីស្រាអែល ជាបន្តបន្ទាប់។ ក្រសួងការបរទេស បានឱ្យដឹងថា នៅប្រទេសអ៊ីស្រាអែល មានពលរដ្ឋកម្ពុជា ដែលភាគច្រើនជានិស្សិតកំពុងស្នាក់នៅ និងសិក្សា ចំនួនប្រមាណ ៤៥០ រូប។ ក្រសួងការបរទេស បានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតនិស្សិតកម្ពុជាចំនួន១រូប នៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។

ទន្ទឹមនេះ តាមរយៈកិច្ចអន្តរាគមន៍ដោយផ្ទាល់និងយកចិត្តទុកដាក់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺនិស្សិតកម្ពុជាចំនួន៣រូបត្រូវបានរំដោះចេញពីតំបន់ប្រយុទ្ធគ្នា និងបានមកដល់ទីតាំងមានសុវត្ថិភាព នៅទីក្រុង តែលអាវីវ រួចហើយ។ ក្រសួងការបរទស ចាត់ទុកសុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។

ក្រសួងការបរទេស និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគី និងប្រចាំប្រទេសអេហ្ស៊ីប បាននិងកំពុងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយ និស្សិតនិងពលរដ្ឋកម្ពុជានៅទីនោះ ព្រមទាំងបន្តទំនាក់ទំនងដោយផ្ទាល់ និងជិតស្និទ្ធជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការផ្ដល់កិច្ចការពារសុវត្ថិភាពជូននិស្សិត និងពលរដ្ឋកម្ពុជាទាំងអស់។

តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនេះ ក្រសួងការបរទេស ក៏បានបន្តអំពាវនាវនិស្សិតនិងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល ត្រូវគោរព និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ។ ក្រសួងការបរទេស ថែមទាំងបានថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្មទាំងនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកណ្ដាល ឆ្លើយតបឱ្យរហ័សរាល់ព័ត៌មានមិនពិត

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ចិន កំពុងធ្វើការជាមួយ WHO តាមដានការឆ្លងជំងឺផ្លូវដង្ហើម ស្រដៀងកូវីដ-១៩

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​​អាជ្ញាធរ​នឹងដាក់ទោស​ម្ចាស់ដ្រូន​​ដែល​ប៉ះពារ​​​យន្តហោះ​ក្នុង​ប្រតិបត្តិការ​​ពន្លត់អគ្គីភ័យ​នៅ​ Los Angeles ​

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

អាមេរិក ដំឡើង​ប្រាក់​រង្វាន់​ចាប់​ខ្លួន​​ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដល់​២៥​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត

Sokha Hotels

ព័ត៌មានពេញនិយម