Connect with us

ព័ត៌មានជាតិ

មន្រ្តីក្រសួងសុខាភិបាល ស្នើប្រធានក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ៣ ពង្រឹងសមាជិក

បានផុស

នៅ

ថ្លែងនៅក្នុង សន្និបាតបូកសរុបការងារក្រុមប្រឹក្សាគណៈឱសថការី ភូមិភាគ៣ អាណិតទី២ និងលើកទិសដៅបន្ត ព្រមទាំងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់អាណិតទី៣ លោក បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានស្នើឱ្យប្រធានថ្មី ធ្វើយ៉ាងណាខិតខំជំរុញឱ្យសមាជិកទាំងអស់ ត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីបន្តលើកកម្ពស់វិស័យឱសថក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឱសថការី ប៊ុន យោង អភិបាលរងខេត្តកែប ត្រូវបានអង្គសន្និបាតនៃក្រុមប្រឹក្សាគណៈឱសថការី ភូមិភាគ៣ អាណត្តិទី២ បោះឆ្នោតធ្វើជាប្រធានក្រុមប្រឹក្សាគណៈឱសថការី ភូមិភាគ៣ សម្រាប់អាណត្តិទី៣ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នេះ បន្ទាប់ពីលោកបានដឹកនាំអស់រយៈពេល ២អាណត្តិ កន្លងមក។ គណៈឱសថការីភូមិភាគ៣ មានខេត្តកែប កំពត តាកែវ និងខេត្តព្រះស៊ីហនុ។

លោក បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងអង្គសន្និបាតនៅខេត្តកែប ការរៀបចំអង្គសន្និបាតដែលមានសារសំខាន់ណាស់ចំពោះសមាជិក សមាជិកា ដើម្បីបំពេញពិន្ទុ សម្រាប់ទទួលអាជ្ញាប័ណ្ណឱសថការី តាមលក្ខខណ្ឌតម្រូវ សំដៅធានាការអភិវឌ្ឍវិជ្ជាជីវៈបន្តបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាសុខាភិបាលដល់អ្នកជំងឺ ឬអតិថិជន ស្របតាមក្រមសីលធម៌ បទដ្ឋានច្បាប់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។

អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្ដថា ការប្រគល់ជូនវិញ្ញាបនបត្រ បញ្ជិកាឱសថការីកម្ពុជា គឺគណៈឱសថការីកម្ពុជា បានអនុវត្តឡើងអនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រអមវេជ្ជសាស្ត្រ ក្នុងគោលបំណងដើម្បីជំរុញការអនុវត្តច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងកំណត់និយាមអប្បរបរមា ដើម្បីស្នើសុំនឹងបន្តអាជ្ញាប័ណ្ណឱសថការី ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឧ្យបានល្អទៅថ្ងៃមុខ។

ឆ្លើយតបនឹងការសំណូមពរ លោកឱសថការី ប៊ុន យោង អភិបាលរងខេត្តកែប បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិស័យឱសថក្នុងប្រទេសកម្ពុជា សំដៅជំរុញអោយឱសថការីដែលជាសមាជិកខិតខំអភិវឌ្ឍន៍វិជ្ជាជីវៈឱ្យបានល្អ។ ក្នុងនោះក្នុងអាណត្តិទី៣នេះ លោកនឹងខិតខំយ៉ាងណាដឹកនាំសមាជិកចេញទៅទស្សនកិច្ចសិក្សា នៅតាមបណ្តាក្រុមហ៊ុនឱសថទាំងក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីស្វែងយល់ពីទំនើបកម្ម ក្នុងការបំពេញចន្លោះខ្វះខាតរបស់ខ្លួន៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម