Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ជំរុញសិស្សថ្នាក់ទី១២ ខិតខំរៀនសូត្រដើម្បីជោគជ័យប្រឡងខាងមុខ

បានផុស

នៅ

លោក ហេង រតនា អនុប្រធានក្រុមការងារគណៈ​ពង្រឹងមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាល បានណែនាំដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អប្រសើរនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាស​ចុះជួបសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូ និងសិស្សថ្នាក់ទី១២ ដែលកំពុងរៀនបំប៉នត្រៀមប្រលងនៅ នៅថ្ងៃទី៧​ ខែតុលា នេះ នៅវិទ្យាល័យពាមរាំង​ ស្រុកលើកដែក លោក ហេង រតនា មានប្រសាសន៍ថា នៅសល់តែ ២៩ថ្ងៃទៀតប៉ុណ្ណោះ ប្អូនៗនឹងត្រូវចូលរួមប្រឡងបាក់ឌុប។ ដូចនេះប្អូនត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ ពោលគឺធ្វើយ៉ាងណាឱ្យប្រឡងជាប់។

លោក ហេង រតនា បានបន្តថា៖ “ខ្ញុំសូមថ្លែងអំណរគុណលោកគ្រូអ្នកគ្រូ​ ដែលបានចូលរួមលះបង់កម្លាំងចិត្តសម្រាប់កសាងសមត្ថភាពធនធានមនុស្សល្អ នៃសង្គមជាតិយើង។ សូមជូនពរក្មួយៗទទួលបានជោគជ័យសម្រាប់ការប្រឡងដ៏សំខាន់សម្រាប់ជីវិតយុវជន​ និងមានទំនុកចិត្តខិតខំរៀនគឺ​ ចេះ​ ជាប់។ ប្រសិនបើប្អូនៗប្រឡងជាប់និទ្ទេសល្អ និងបានទទួលរង្វាន់ល្អ​ តែប្រសិនបើប្រឡងជាធ្លាក់ ក៏មិនត្រូវបោះបង់គ្នាដែរ”។

គួរបញ្ជាក់ថា ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៦ ខែវិច្ឆិកា និងប្រកាសលទ្ធផល នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម