ព័ត៌មានជាតិ
រដ្ឋាភិបាលបន្តឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិត ដែលព្យួរការងារដោយសារជំងឺកូវីដ១៩
ភ្នំពេញ ៖ រដ្ឋាភិបាលបានបន្តឧបត្ថម្ភសាច់ប្រាក់ ដល់កម្មករនិយោជិតដែលព្យួរការងារដោយសារជំងឺកូវីដ១៩ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកក៏ដូចជាដោះស្រាយជីវភាពប្រចាំថ្ងៃជួនដល់បងប្អូនកម្មករ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចុះនៅថ្ងៃទី០៤កុម្ភៈបានឲ្យដឹងថា នេះជាលើកទី៤៩ហើយដែលរដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតដែលលើកនេះមានកម្មករនិយោជិតសរុបចំនួន សរុបចំនួន ៦ ០៤០ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៣៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារដោយសារជំងឺកូវីដ១៩។

ក្រសួងការងារបានបន្តថា ចំពោះប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារក្នុងនោះចំនួន៦០៧៥០រៀលស្មើនឹង១៥ដុល្លារអាមេរិកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី៧ថ្ងៃដល់១០ថ្ងៃ។១២១៥០០រៀលស្មើនឹង៣០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេលចាប់ពី១១ថ្ងៃដល់២០ថ្ងៃនិង១៦២០០០រៀលស្មើនឹង៤០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេលចាប់ពី២១ថ្ងៃដល់១ខែ។
ចំពោះបងប្អូនកម្មករនិយោជិតដែលត្រូវព្យួររយៈពេល២ខែនឹងត្រូវបើកពីរលើកដោយលើកទី២នឹងត្រូវបើកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះហើយ ការបើកប្រាក់ឧបត្ថម្ភនេះគឺធ្វើឡើងតាមរយៈធនាគារឯកទេសវីង។
ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង។
ក្រសួងបានបញ្ជាក់ថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតហើយមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំងនោះមិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រសហគ្រាសរបស់ខ្លួនជាបន្ទាន់៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម