Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីណែនាំខណ្ឌទាំង ១៤ ត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារហានិភ័យទឹកជំនន់

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ នេះ បានធ្វើការណែនាំខណ្ឌទាំង ១៤ ត្រៀមខ្លួនក្នុងការចុលលរួមបង្កា និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយគ្រោះទឹកជំនន់នៃទន្លេ ស្ទឹង និងទឹកជំនន់ដោយទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំខណ្ឌទាំង ១៤ កំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ ជានឹងការរៀបចំបង្គន់អនាម័យ ទឹកស្អាត និង អគ្គិសនី ដោយធ្វើការសហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីបានប្រជាពលរដ្ឋ ប្រើប្រាស់បណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖ អនុវត្តតាមសេចក្ដីណែនាំលេខ ០៤៧ សណន ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដើម្បីចូលរួមបង្ការ និងត្រៀមជួយសង្គ្រោះ

ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយ គ្រោះទឹកជំនន់នៃទន្លេ ស្ទឹងនិងទឹកជំនន់ដោយទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រមទាំង ធានាបាននូវសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១. រដ្ឋបាលខណ្ឌទាំង ១៤ ជាពិសេស រដ្ឋបាលខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ត្រូវ៖

– កំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ រៀបចំបង្គន់អនាម័យ ទឹកស្អាត និង អគ្គិសនី ដោយធ្វើការសហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ សម្រាប់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ជាបណ្តោះអាសន្ន។

– ណែនាំផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រាបនូវទីតាំងទួលសុវត្ថិភាព ដែលរដ្ឋបាលខណ្ឌ បានកំណត់ និងត្រូវរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយនៅទីទួល សុវត្ថិភាព នោះ

– ត្រៀមមធ្យោបាយដឹកជញ្ជូន រថយន្ត សម្ភារៈ ចប បង្គី បាវខ្សាច់ និងស្បៀង ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

– ត្រៀមធ្វើស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីងាយស្រួលគាំពារផ្នែកជីវភាព និង

ជំនួយសង្គមផ្សេងៗ។

ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយជូនប្រជាពលរដ្ឋក្នុងតំបន់ងាយរងគ្រោះ ឱ្យត្រៀមលក្ខណៈបង្ការ និងការពារសុវត្ថិភាពនៅពេលមានទឹកជំនន់កើត់ឡើង។

– ធ្វើការកៀរគររកសប្បុរសជន និងវិស័យឯកជន ដើម្បីចូលរួមឧបត្ថម្ភគាំទ្រថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

– រៀបចំក្រុមវេនយាមប្រចាំការនៅតាមអង្គភាពរបស់ខ្លួន ដើម្បីក្តាប់ព័ត៌មាន ត្រៀមអន្តរាគមន៍ និងចាត់វិធានការដោះស្រាយរាល់បញ្ហាដែលបានកើតឡើង ឱ្យបានទាន់ពេលវើលា ។

២. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បព្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង បញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវត្រៀមកម្លាំង មធ្យោបាយដឹកជញ្ជូន រថយន្ត ទូក កាណូត អូប័រ និងសម្ភារៈផ្សេងៗ ដើម្បីជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

៣.មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានព្យាករណ៍ឧតុនិយមជាប្រចាំ ដើម្បីធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងសម្របសម្រួលការងារបច្ចេកទេសផ្សេងៗ។

៤. មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវត្រៀមរៀបចំផែនការការពារសុខភាព និងមន្ត្រីសុខាភិបាល រថយន្តគិលានសង្គ្រោះ ឧបករណ៍-សម្ភារៈសុខាភិបាល និងថ្នាំសង្កូវផ្សេងៗ ដើម្បី ផ្តល់សេវាសុខាភិបាលផ្សេងៗជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព។

៥. មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវត្រៀមគ្រឿងចក្រ កាណូត និងសម្ភារៈផ្សេងៗ ត្រៀមអន្តរាគមន៍នៅតំបន់រង់គ្រោះដោយទឹកជំនន់ និងសហការជាមួយរដ្ឋបាលខណ្ឌពាក់ព័ន្ធ រៀបចំបង្គន់អនាម័យចល័តនៅទីទួលមានសុវត្ថិភាព ព្រមទាំងត្រៀមស្ការហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាឡើងវិញ។

៦. មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចូលរួមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីការត្រៀមបង្ការ និងការការពារសុវត្ថិភាព នៅពេលគ្រោះទឹកជំនន់កើតឡើង។

៧. មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សា និងវត្តអារាម ដែលនៅក្នុងតំបន់ងាយរងគ្រោះឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ដោយឡែក មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញត្រូវសុំគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមផ្អាកដំណើរការ គ្រឹះស្ថាន សិក្សាជាបណ្ដោះអាសន្ន សម្រាប់គ្រឹះស្ថានសិក្សាដែលត្រូវរងគ្រោះដោយទឹកជំនន់ និងធ្វើការផ្ទេរសិស្សានុសិស្សទៅរៀននៅគ្រឹះស្ថានសិក្សាផ្សេងជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព និង​និរន្តរភាព​នៃការសិក្សា។

៨. មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ត្រូវត្រៀមសហការអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗ សម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ ស្រី រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម