ព័ត៌មានជាតិ
ស្ថានទូតជប៉ុន និងក្រសួងអប់រំ រៀបចំការប្រកួតមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី ២០២៣
នៅថ្ងៃរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាបានសហការគ្នារៀបចំការប្រកួតមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០២៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកម្ពុជាសម្រាប់សិស្សវិទ្យាល័យ ហើយក្រុមដែលឈ្នះវគ្គនេះមានឱកាសបានប្រកួតជាមួយប្រទេសជាសមាជិកអាស៊ានទាំង១០ រួមទាំងទីម័រខាងកើត។

ការប្រកួតនឹងរៀបចំដោយស្ថានទូតជប៉ុន សហការជាមួយក្រសួងអប់រំនៅរសៀលថ្ងៃនេះ នៅសាលអង្គរគីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងប្រទេសកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងជ្រើសរើងរឿងខ្លីដែលមានខ្លឹមសារល្អដាច់គេចំនួន ៣រឿង ទៅប្រកួតបន្តនៅក្នុងមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី ក្នុងចំណោមសិស្សវិទ្យាល័យជប៉ុន និងប្រទេសសមាជិកអាស៊ាន រួមទាំងទីម័រខាងកើត។

ក្នុងការប្រកួតថ្ងៃនេះ នឹងមានការចូលរួមពីសិស្សវិទ្យាល័យមកពី ៨សាលា និងមានរឿងខ្លីចំនួន៣នាទីដែលមាន១៣រឿង សម្រាប់ការប្រកួតក្រោមប្រធានបទ “អ្វីដែលខ្ញុំចង់បាន (What I want)”។ គួរបញ្ជាក់ថា សិស្សចំនួន៣ក្រុម ដែលបានជាប់មានសមាជិកសរុប ៩នាក់ដែលទទួលបានជ័យលាភីក្នុងការប្រកួតនឹងត្រូវទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ