ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងលើកកម្ពស់គុណភាពអប់រំបែបឌីជីថល
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានថ្លែងថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យរដ្ឋ នឹងរួមចំណែកការលើកកម្ពស់គុណភាពអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើកកម្ពស់ការអប់រំបែបឌីជីថល។ រដ្ឋមន្ត្រីអប់រំ ថ្លែងបែបនេះ គ្រាដែលលោក អញ្ជើញក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ លើការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍តាមវិទ្យាល័យរដ្ឋ នាព្រឹកថ្ងៃទី៩ ខែតុលានេះ។
«មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» ជាមជ្ឈមណ្ឌល ដែលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធជំនាញបច្ចេកវិទ្យាឌីជីថល និងសេវាប្រៃសណីយ៍ដល់ពលរដ្ឋក្នុងសហគមន៍ ជាពិសេសដល់សិស្ស និស្សិត និងពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ មជ្ឈ មណ្ឌលនេះ នឹងត្រូវសាងសង់នៅតាមវិទ្យាល័យសាធារណៈទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីជំរុញការបណ្ដុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថល។
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាក្រុមការងារជំនាញ ដែលបានផ្ដួចផ្ដើមគំនិតកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះឡើង។ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា ការបង្កើតឡើងនូវមជ្ឈមណ្ឌលនេះ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបញ្ចកោណទី៥ ផ្ដោតលើបច្ចេកវិទ្យាឌីជីថល។ ដូច្នេះ បច្ចេកវិទ្យាឌីជីថល ជាការចាំបាច់សម្រាប់ការអនុវត្តរបស់យុទ្ធសាស្ត្របញ្ចកោណ សំដៅឈានដល់ការកសាងសង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់ការអប់រំឌីជីថល ក៏ដូចជាការលើកកម្ពស់គុណភាពនៃការអប់រំ គឺការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះឡើង ពិតជានឹងនាំមកនូវការចូលរួមចំណែកលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងរួមចំណែកក្នុងគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញ នាពេលថ្មីៗនេះ ក្នុងទិវាគ្រូបង្រៀន ក្នុងគោលដៅបង្កើតឱ្យមានសាលារៀនគំរូ។
បើតាមលោក ហង់ជួន ណារ៉ុន សាលារៀនគំរូនេះ គឺជាសាលារៀនដែលសម្រេចបាននូវស្ដង់ដារចំនួន៥ សំខាន់ៗ គឺ១) ស្ដង់ដារលទ្ធផលសិក្សារបស់សិស្សានុសិស្ស ២) ស្ដង់ដាររៀន និងបង្រៀនតាមបែបទំនើប ៣) ស្ដង់ដារការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្រោមទិសស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ៤) ស្ថង់ដារនៃរដ្ឋបាលគ្រប់គ្រង និង៥) ស្ដង់ដារគណនេយ្យភាពរបស់សាលារៀន។
ដើម្បីចាប់ផ្ដើមអនុវត្តលើបរិវត្តកម្មវិស័យអប់រំ និងបរិវត្តកម្មវិស័យឌីជីថលឱ្យទទួលបានជោគជ័យ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នូវការប្ដេជ្ញាចិត្តខ្ពស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស គណៈគ្រប់គ្រងសាលារៀន អាណាព្យាបាល និងសិស្ស ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយសាលារៀន ចាប់ពីកម្រិតមតេយ្យសិក្សា ដល់កម្រិតមធ្យមសិក្សា ឱ្យក្លាយជាសាលារៀនមានគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងការវិវត្តនៃបរិបទសង្គម។ លោក សង្កត់ធ្ងន់ថា ក្នុងរយៈពេល២ឆ្នាំទៅមុខទៀត ក្រសួងអប់រំ នឹងខិតខំធ្វើយ៉ាងណាប្រែក្លាយសាលារៀនរដ្ឋប្រមាណ ៥០០ ទៅ១០០០ សាលា ឱ្យក្លាយជាសាលារៀនគំរូ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?