ព័ត៌មានជាតិ
រដ្ឋមន្ត្រីប្រៃសណីយ៍៖ មជ្ឈមណ្ឌលបច្ចេកវិទ្យា សហគមន៍ នឹងជំរុញការកសាងសេដ្ឋកិច្ច-សង្គម ឌីជីថល
នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំលើការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យរដ្ឋ នៅព្រឹកថ្ងៃទី៩ ខែតុលានេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យរដ្ឋ នឹងរួមចំណែកដល់ការកសាងសេដ្ឋកិច្ច-សង្គមឌីជីថល។

ក្នុងពិធីនេះ លោកស្រី ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានលើកឡើងនូវគោលបំណងនៃការបង្កើត «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» នៅតាមវិទ្យាល័យសាធារណៈ (សាលារដ្ឋ) ដែលមានចក្ខុវិស័យចម្បងចំនួន៣ រួមមាន៖ ១) ការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច-សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ២) លើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល និង៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។

លោកនាយកវិទ្យាល័យ ហ៊ុន សែន ១មិថុនា ដែលជាវិទ្យាល័យដំបូងគេ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ទទួលបាននូវមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ លើកឡើងថា តាមរយៈគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលនេះ គឺសហគមន៍ទាំងមូល នឹងមានឱកាសទទួលបានជំនាញបច្ចេកវិទ្យា និងសេវាចាំបាច់នានាក្នុងយុគសម័យឌីជីថល។
លោក ជា វ៉ន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានថ្លែងថា ដើម្បីកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និងពលរដ្ឋឌីជីថល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល តភ្ជាប់ឌីជីថល រៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការតភា្ជប់អ៊ីនធឺណិត និងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកបដោយសក្ដានុពល និងកាលានុវត្តភាពក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការអប់រំបែបឌីជីថលឱ្យរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។

លោករដ្ឋមន្តី បានបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ គឺពិតជាឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរវាងក្រសួងទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យាឌីជីថលក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនេះដែរ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ ដែលបានផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ ដើម្បីរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្ម និងបំណិនឌីជីថល ក៏ដូចជាការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ សំដៅជំរុញការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។ លោករដ្ឋមន្ត្រី បន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈ សំខាន់ ទាន់ពេល និងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថល ក្នុងគោលដៅជំរុញកំណើន ការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពនៃការកសាងអនាគតពលរដ្ឋឌីជីថលកម្ពុជា។

សូមជម្រាបថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ បានចាប់ផ្តើមសាងសង់នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា នៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យឈានមុខគេនៅស្រុកបាទី ខេត្តតាកែវ ហើយនាយកវិទ្យាល័យនេះបានទទួលពានរង្វាន់លេខ២ ក្នុងការគ្រប់គ្រងល្អនៅទូទាំងប្រទេស។ គម្រោងនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅវិទ្យាល័យនៃខេត្តតាកែវ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តសាងសង់នៅទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់