ព័ត៌មានជាតិ
វិស័យសំណង់មានកំណើនយឺត កម្មករមួយ ចំនួនបាត់បង់ការងារ
វិស័យសំណង់រីកដុះដាលគួរឱ្យតត់សម្គាល់ ជាពិសេសរយៈពេល ៥ឆ្នាំចុងក្រោយនេះ មានអគារ ខុនដូខ្ពស់ៗ អគារ ពាណិជ្ជកម្ម និងបុរីផ្ទះល្វែងជាច្រើន នៅពាសពេញប្រទេសកម្ពុជា។

ប៉ុន្តែក្រោយវិបត្តិកូវីដ-១៩ វិស័យសំណង់ ក៏ដូចជាវិស័យផ្សេងៗទៀត បានរងផលប៉ះពាល់ និងមានកំណើនតិចតួច បំផុត។ ដោយឡែក អ្នកបម្រើការងារក្នុងវិស័យសំណង់បច្ចុប្បន្ន ក៏កំពុងតែជួបបញ្ហាប្រឈមបាត់បង់ការងារខ្លះដែរ ខណៈ ដែលគម្រោងសាងសង់មួយចំនួនកាត់បន្ថយបុគ្គលិក និងមួយចំនួនទៀតផ្អាកការសាងសង់ទាំងស្រុង។
លោក ជួប ស៊ាងហ៊ី មេការសំណង់នៅការដ្ឋានមួយក្នុងរាជធានីភ្នំពេញ បានលើកឡើងថា វិស័យការងារសំណង់ បច្ចុប្បន្ននេះ មិនសូវសម្បូរប៉ុន្មានទេ ខណៈដែលគម្រោងសាងសង់មួយចំនួនកាត់បន្ថយកម្មករ ជាពិសេសគម្រោង សាងសង់បុរី ឬផ្ទះល្វែង។ កាត់បន្ថយកម្មករ បន្ទាប់ពីម្ចាស់គម្រោងលក់ផ្ទះមិនដាច់ ហើយគម្រោងខ្លះទៀត ក៏បាន ផ្អាកការសាងសង់ជាដើម។
លោក ស៊ាងហ៊ី បានបន្តថា សម្រាប់កម្មករធ្វើការនៅតាមក្រុមហ៊ុនសំណង់គ្រប់គ្រងដោយជនជាតិចិន ក៏ជូបការលំបាក ដោយសារថៅកែបានពន្យារពេលបើកប្រាក់ខែជាបន្តបន្ទាប់ ដែលធ្វើឱ្យកម្មករមួយចំនួនពិបាកក្នុងការដោះស្រាយជីវ ភាព។
ចំពោះប្រាក់ចំណូលរបស់ប្រចាំថ្ងៃនៅក្នុងវិស័យនេះ លោក ជួប ស៊ាងហ៊ី បានបង្ហើបឱ្យដឹងថា សម្រាប់មេជាងសំណង់ អាចរកប្រាក់ចំណូលបានចន្លោះពី ១៦ដុល្លារ ទៅ ២០ដុល្លារ ក្នុងមួយថ្ងៃ, ជាងសំណង់មានចំណូល ១០-១២ដុល្លារ, កូនជាង ឬជំនួយការជាងបាន ៨-៩ដុល្លារ។ ចំណែកកម្មករដែលមិនមានជំនាញ និងមានអាយុច្រើន ឬស្រ្តី ជាដើម អាច ទទួលបានពី ៣ម៉ឺន ទៅ ៣ម៉ឺន ៥ពាន់រៀល ដោយចំណាយលើអាហារហូបចុកខ្លួនឯង។

លោក វ៉ុន ឆាង ជាវិស្វករមួយរូប ក៏បានមើលឃើញអំពីទុក្ខលំបាករបស់កម្មករសំណង់នាពេលបច្ចុប្បន្នផងដែរ។ លោក បានរៀបរាប់អំពីស្ថានភាពកម្មករ នៅកន្លែងការដ្ឋាន ដែលលោកកំពុងបម្រើការងារបច្ចុប្បន្ន មើលឃើញថា មានសភាព លំបាកយ៉ាងខ្លាំង ដោយសារបញ្ហាសេដ្ឋកិច្ច ទើបបណ្ដាលឱ្យមានអាជីវកម្មមួយចំនួនត្រូវបានបិទទ្វារ ហើយនៅតាមការ ដ្ឋានមួយចំនួនបានទម្លាក់តម្លៃប្រាក់ឈ្នូលកម្មករ ឬមិនសូវមានការងារដូចមុន ជាដើម។ កត្តានេះហើយ ដែលបាន ជះឥទ្ធិពលដល់អ្នកធ្វើការប្រើកម្លាំង ដោយក្រុមហ៊ុនមិនទទួលបានគម្រោងច្រើនដូចកាលពីមុន បណ្តាលឱ្យមានការកាត់ បន្ថយកម្លាំងពលកម្មជាចាំបាច់។
ដូចគ្នានេះដែរ លោក ឃីម វាសនា ជាវិស្វករដែលកំពុងបម្រើរការលើផ្នែកគ្រឹះ មើលឃើញថា ក្នុងស្ថានភាពសព្វថ្ងៃនេះ កម្មករសំណង់បាត់បង់ការងារច្រើន ខណៈដែលចំណូលរកបានក្នុងមួយថ្ងៃសម្រាប់តែមួយថ្ងៃ ពោលគឺបានត្រឹមជាង ២ម៉ឺន រៀលប៉ុណ្ណោះ។ ចំណែកមេការសំណង់ អាចបានចំណូលប្រហែលជាង ៣០០ដុល្លារ ក្នុងមួយខែ។
វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាបន្តមានកំណើនយឺតក្នុងឆ្នាំ ២០២៣។ ទន្ទឹមនេះ វិស័យដែលជាចន្ទល់សេដ្ឋកិច្ច នេះ ក៏មានការប្រឈមហានិភ័យផងដែរ ប្រសិនបើរំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេស(FDI) ពិសេសពីខាងប្រទេស ចិន លែងសូវហូរមកកម្ពុជា។ នៅពេលវិស័យនេះជួបបញ្ហា កម្មករសំណង់ក៏ប្រឈមនឹងការបាត់បង់ការងារផងដែរ៕
អត្ថបទ៖ ផល ធារិត


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ