ព័ត៌មានជាតិ
មេច្រកទ្វារព្រំដែនអន្តរជាតិបាវិត ហាមមិនឱ្យមន្ត្រីក្រោមឱវាទ លេងល្បែងស៊ីសងទាំងក្នុង និងក្រៅកាស៊ីណូ
ឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅព្រឹកថ្ងៃទី០៩ ខែតុលានេះ បានហាមមិនឱ្យមន្ត្រីក្រោមឱវាទ លេងល្បែងស៊ីសងគ្រប់ប្រភេទទាំងលេងនៅក្នុង និងខាងក្រៅកាស៊ីណូ។ មេច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានហាមបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារ និងដាក់ទិសដៅការងារសម្រាប់់ខែបន្ទាប់។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-613-1024x653.png)
លោក ខាត់ សារ័ត្ន ក៏បានហាមដល់កងកម្លាំងទាំងអស់ត្រូវជៀសឱ្យឆ្ងាយពីការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ លោក ក៏បានបញ្ជាឱ្យពង្រឹងការងារលើការត្រួតពិនិត្យទប់ស្កាត់ បទល្មើសឆ្លងដែនខុសច្បាប់ ការរត់ពន្ធមនុស្សឆ្លងដែន គ្រឿងញៀន ការធ្វើចរាចររូបិយវត្ថុក្លែងក្លាយ វត្ថុបុរាណ និងអាវុធខុសច្បាប់ជាដើម តាមបណ្តាគោលដៅស្របតាមខ្សែបន្ទាត់ព្រំដែនដែលប៉ុស្តិ៍គ្រប់គ្រង ហើយបន្តសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធដែលឈរជើងក្នុងភូមិសាស្រ្តប្រតិបត្តិការរួមទាំងភាគីមិត្តវៀតណាមផងដែរ។
ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការបំពេញការងារជាមួយអ្នកដែលឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិបាវិត លោក ខាត់ សារ័ត្ន បានលើកទឹកចិត្តដល់មន្ត្រីក្រោមបង្គាប់ ខិតខំសិក្សាភាសាបរទេស ជាពិសេសភាសាវៀតណាម។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-614-1024x671.png)
លោកបានណែនាំកងកម្លាំង ត្រូវរក្សាអាកប្បកិរិយាទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងពេលបំពេញការងារ ជូនភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលចេញ-ចូលប្រទេសកម្ពុជា ដោយត្រូវណែនាំភ្ញៀវទាំងនោះ ឱ្យបំពេញសលាកបត្រឱ្យបានពេញលេញ ជាពិសេសលេខទូរសព្ទ និងអាស័យដ្ឋាននៅកម្ពុជា។ ចំពោះផ្នែកបែបបទយកត្រូវយកចិត្តទុកដាក់ សហការណ៍គ្នាឱ្យបានល្អ ចំពោះគណៈប្រតិភូដែលបានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍។ មន្ត្រីទាំងអស់ត្រូវពង្រឹងលើការគ្រប់គ្រងត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវពិនិត្យ និងស្កេនលិខិតឆ្លងដែនមុន និងប្រថាប់ត្រាជូនភ្ញៀវ បញ្ចូលទិន្ន័យនិងប្រើប្រាស់ប្រព័ន្ធ CBMS ឱ្យអស់ពីលទ្ធភាព ត្រូវធ្វើរបាយការណ៍បញ្ចូលទិន្ន័យភ្ញៀវចូល-ចេញឱ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-615-1024x792.png)
បន្ថែមពីនេះ លោក ខាត់ សារ័ត្ន ក៏បានជំរុញឱ្យមន្ត្រីក្នុងអង្គភាពទាំងអស់បន្តការយកចិត្តទុកដាក់បំពេញការងារ និងគោរពវិន័យ ឱ្យកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសប្រកាន់ខ្ជាប់នូវ វិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ០០៦ ណែនាំឱ្យមន្ត្រីដែលបម្រើការងារក្នុងប៉ុស្តិ៍ ត្រូវកាត់សក់ឱ្យបានសមរម្យ តាមវិន័យកងកម្លាំង ត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាត និងគោរពពេលវេលាការងារ ថែរក្សាអនាម័យរស់នៅស្អាត ហូបចុកស្អាត អនុវត្តតាមវិធាន សុខាភិបាល និងហាត់កីឡាដើម្បីសុខភាព៕
ដោយ៖ ង៉ិល ណារ៉ាត់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច