ព័ត៌មានជាតិ
ចុងឆ្នាំនេះ ទិន្នផលនេសាទនៅខេត្តកោះកុង ទទួលបានប្រមាណ ជាង ៤ ពាន់តោន
មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បង្ហាញថា ៩ ខែ ចុងឆ្នាំ ២០២៣ ប្រជាសហគមន៍នេសាទនៅខេត្តកោះកុងប្រមូលទិន្នផលនេសាទទាំងទឹកប្រៃ និងសាប បាន ៤.៣៤០ តោន។
លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ នេះថា ទិន្នផលនេសាទឆ្នាំនេះ កើនឡើងប្រមាណតែ ១៥ ភាគរយប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ ហើយត្រូវបាននាំចេញទៅលក់ក្រៅប្រទេស និងរាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា។ ការកើនឡើងតិចតួចបែបនេះ ក៏ដោយសារតែកម្មករនេសាទមួយចំនួនបានងាកចាប់មុខរបរធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត និងកង្វះការបញ្ជាទិញពីឈ្មួញកណ្ដាលផងដែរ។
បើតាមលោក សេង ប៊ុណ្ណា ក្រៅពីការប្រមូលនេសាទបែបលក្ខណៈធម្មជាតិ ក៏មានកែច្នៃផលិតផលជលផលសម្រាប់លក់ចេញទៅកាន់ទីផ្សារ ក្នុងនោះទទួលបាន ១.៣០០ តោន និងផលិតជាទឹកត្រីបានចំនួន ២ ម៉ឺន ២ ពាន់លីត្រ។ បង្កើតជាធនាគារក្តាមសេះបានចំនួន ៦ កន្លែង ស្មើនឹង ១១ បែរ និងបានដាក់មេក្តាមពងក្នុងធនាគារក្តាមបានចំនួន ៣៩២ ក្តាម ស្មើនឹង ៣៦.៧ គីឡូក្រាម។
លោកនាយខណ្ឌជលផលខេត្តកោះកុង បន្ថែមថា ចំពោះការងារនេសាទប្រមូលផលនេសាទតាមបែបលក្ខណៈវារីវប្បកម្មវិញ គឺទទួលបានចំនួន ៥២០០ តោន ក្នុងនោះមានត្រីទឹកប្រៃ ត្រីទឹកសាប គ្រែងឈាម ខ្យងចំពុះទា បង្គារស និងក្តាមថ្ម ជាដើម។
គួរកត់សម្គាល់ថា ៩ ខែ ឆ្នាំ ២០២៣ ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បង្ក្រាបបទល្មើសនេសាទដែលច្បាប់ហាមឃាត់ចំនួន ២៨ ករណី រួមមានដោយសង្ខេប លបកន្ទុយកណ្តុរ ការបូមខ្សាច់នៅក្នុងតំបន់គ្រប់គ្រងអណ្តើកហ្លួង ទូកអួនអូសនៅក្រៅតំបន់អនុញ្ញាតចំនួន ០៥ គ្រឿង រុះរើដកបង្គោលបង្គោលស៊ុគ្រែងឈាមចំនួន ៥១ បង្គោល ដកហូតឈ្នាងអូសគ្រែងឈាមចំនួន ១៨ ឈ្នាង ឃាត់ចាប់នាវានេសាទគ្មានលិខិតអនុញ្ញាត ១ គ្រឿង ចាប់ទូកនេសាទដោយប្រើឧបករណ៍អួនក្រឡាញឹក រុះរើរបាំងស្បៃមុងប្រវែង ១២០ ម៉ែត្រ លបស្បៃមុងបង្គោលចំនួន ១២០ ដើម និងលែងខ្យងសចូលធម្មជាតិវិញចំនួន ៥០ បាវ ស្មើ ៣ ០០០ គីឡូក្រាម។
ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានផ្សព្វផ្សាយអប់រំយល់ដឹងអំពីសារៈសំខាន់ នៃការចូលរួមការពារអភិរក្សធនធានជលផលដល់ពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំ មានការពិន័យជាប្រាក់ពីឈ្នួល និងអ្នកនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់សរុប ១៨ លានរៀល គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៣ ហើយបញ្ជូនខ្លួនជនសង្ស័យទៅតុលាការចំនួន ២ ករណី៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ