ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ កម្ពុជាមិនខ្លាច នឹងជួលយន្តហោះពិសេស ទៅដឹកពលរដ្ឋខ្មែរ បើអ៊ីស្រាអែលតម្រូវ
សម្ដេចតេជោ បានគូសបញ្ជាក់ថា ប្រសិនបើក្នុងករណីដែលអ៊ីស្រាអែល តម្រូវឱ្យកម្ពុជាជម្លៀសនិស្សិត និងពលរដ្ឋជាង ៤០០ នាក់ចេញពីអ៊ីស្រាអែលក្នុងថ្ងៃណាមួយ គឺកម្ពុជាមិនខ្លាច នឹងចំណាយថវិកាជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិត និងពលរដ្ឋទាំងនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។

ជាការកត់សម្គាល់ មកទល់ពេលនេះ រដ្ឋាភិបាលអ៊ីស្រាអែលមិនទាន់បានប្រកាសឱ្យជនបរទេស រួមទាំងកម្ពុជាដែលរស់នៅប្រទេសអ៊ីស្រាអែល ចាកចេញពីទឹកដីខ្លួននៅឡើយទេ បើទោះបីជាអ៊ីស្រាអែកំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកជាមួយក្រុមហាម៉ាស់។
យ៉ាងណាក៏ដោយ កម្ពុជា មិនទាន់មានការត្រៀមយន្តហោះជាមុន ដើម្បីទៅដឹកយកនិស្សិត និងពលរដ្ឋពីប្រទេសអ៊ីស្រាអែលនោះឡើយ គ្រាដែលប្រទេសនេះ កំពុងមានការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់។ នេះបើតាមការប្រកាសបន្ថែមរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ រាជរដ្ឋាភិបាលកម្ពុជា មិនមានលទ្ធភាពធ្វើបែបនេះទេ(មិនមានលទ្ធភាពយកយន្តហោះទៅដឹកនិស្សិត និងពលរដ្ឋ)។ ប៉ុន្តែ សម្ដេចតេជោ បានអះអាង រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងតាមដានដោយយកចិត្តទុកដាក់បំផុតលើព្រឹត្តិការណ៍វាយប្រហារគ្នានៅអ៊ីស្រាអែល ដោយផ្ដោតលើសុវត្ថិភាពជាចម្បង។
សម្ដេចតេជោ បានគូសបញ្ជាក់បន្ថែមថា បើរត់ចោលអ៊ីស្រាអែលក្នុងគ្រាលំបាក ថ្ងៃក្រោយមិនបាច់សុំទៅរៀន ឬធ្វើការនៅទីនោះទៀតទេ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ