Connect with us

ព័ត៌មានជាតិ

ថ្ងៃស្អែក រដ្ឋមន្ត្រីការបរទេសប្រេស៊ីល នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រហូតដល់ថ្ងៃទី១២ ខែតុលា

បានផុស

នៅ

នាថ្ងៃស្អែក​ ទី១០​ ខែតុលា ឆ្នាំ២០២៣ លោក ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រេស៊ីល នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រហូតដល់ថ្ងៃទី១២​ ខែតុលា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៃប្រទេសកម្ពុជា ដែលចេញនៅល្ងាចថ្ងៃទី០៩ ខែតុលានេះ។

(លោក ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រេស៊ីល ដែលនឹងមកទស្សនកិច្ចផ្លូចការ នៅកម្ពជាចាប់ពីថ្ងៃទី១០​ ដល់ថ្ងៃទី១២​ ខែតុលា។  © : VCG)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេសកម្ពុជាបានសរសេរថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល នឹងអញ្ជើញចូលជួបសម្ដែង ការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សេចក្ដីប្រកាសដដែល ក៏បានសរសេរបន្ថែមថា “លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោក ម៉ៅរូ វីអេរ៉ា នឹងមានជំនួបទ្វេភាគី សំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ច សហការបច្ចេកទេស ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី ផងដែរ”

តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ក្រសួងការបរទេស នៃកម្ពុជាបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាជំហានថ្មីសំខាន់មួយទៀត ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ ប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

សូមជម្រាបបន្ដិចថា ដំណើរបំពេញទស្សនកិច្ចផ្លូវ​ការរដ្ឋមន្ត្រីការបរទេសប្រេស៊ីល  គឺតបតាមការអញ្ជើញរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម