Connect with us

ព័ត៌មានជាតិ

ទំហំ​សេដ្ឋកិច្ច​​ខេត្តកែប​​មានជាង ៥៤​ លាន​ដុល្លារ ខណៈ​អត្រាភាព​​ក្រីក្រ​​ត្រឹម ២,៦១% ​ឆ្នាំ ២០២២

បានផុស

នៅ

​​ផ្អែកតាមទិន្នន័យមូលដ្ឋានប្រចាំឆ្នាំ អត្រាភាពក្រីក្ររបស់ប្រជាជន​ខេត្តកែប​បានថយចុះពី ១២,៨៤% មកនៅត្រឹម ២,៦១% ខណៈ​ទំហំសេដ្ឋកិច្ចខេត្ដមានជាង ៥៤ លានដុល្លារអាមេរិក ស្មើនឹង ០,២០% នៃសេដ្ឋកិច្ចជាតិសរុប។

លោកស្រី ទិត សុខា អភិបាលរងខេត្តកែបបាន​គូស​បញ្ជាក់ក្នុង​សិក្ខា​សាលា​ថ្មីៗ​នេះ​ថា អត្រាភាពក្រីក្ររបស់ប្រជាជន​ខេត្តកែប​បានថយចុះពី ១២,៨៤% នៅឆ្នាំ២០១៧ មកនៅត្រឹម ២,៦១% នៅឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​អភិបាល​រង​ខេត្ត​បានលើកពី​ទំហំសេដ្ឋកិច្ចខេត្ដមាន​ប្រមាណ ៥៤ លានដុល្លារអាមេរិកស្មើនឹង ០,២០% នៃសេដ្ឋកិច្ចជាតិសរុប។ បើ​ប្រៀបធៀប​ឆ្នាំ២០២១ និង​ឆ្នាំ២០២២ មានកំណើន ០.៣% ខណៈ​ចំណូលមធ្យមរបស់មនុស្សម្នាក់ស្មើ ១,២០៦ ដុល្លារ។

ថ្លែង​នៅក្នុង​សន្និសីទ​ពីវឌ្ឍនភាព​របស់​ខេត្តកែប​កាលពីពេល​កន្លងទៅ លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែ​ប​បាន​បង្ហាញ​ពី​ជោគជ័យ​នៃ​យុទ្ធសាស្រ្ត​កាត់​បន្ថយ​ភាព​ក្រីក្រ​ តាម​រយៈ​ជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច​ដើម្បី​លើក​ស្ទួយ​ជីវភាព​របស់ពលរដ្ឋ។

លោកអភិបាល​ខេត្ត​បានលើកឡើង​ពី​សក្តានុពល​វិស័យទេសចរណ៍​របស់​ខេត្ត​កែប ដែលមាន​​ឆ្នេរ កោះ ធនធាន​ធម្មជាតិ​ហើយ​ខេត្តកែប​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជា​កន្លែង​សម្រាកលម្ហែកម្សាន្ដប្រណិតកម្រិតខ្ពស់។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ ០៩ ខែ តុលា ឆ្នាំ ២០២៣ ក្រសួងទេសចរណ៍បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរឆ្នាំ ២០២៤-២០២៨ ក្រោម​វត្តមាន​លោក យិន ណាត ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងលោកស្រី ទិត សុខា អភិបាលរងនៃគណៈអភិបាលខេត្តកែប ​តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងសហគមន៍ទេសចរណ៍ អាជីវករ ប្រតិបត្ដិករទេសចរណ៍​នៅក្នុង​ខេត្តកែប។

លោក យិន ណាត ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍មានប្រសាសន៍ថា វិស័យទេសចរណ៍ ជាវិស័យអាទិភាពសេដ្ឋកិច្ចសំខាន់ជាមាសបៃតង ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជររដ្ឋាភិបាល និងកំពុងរួមចំណែក​ក្នុងការអភិវឌ្ឍ កំណើនឱកាសការងារ ចំណូលការរកទីផ្សារ លក់ផលិតផល សេវាកម្មសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងជួយផ្សព្វផ្សាយលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្ដរជាតិ ក្នុងវិស័យទេសចរណ៍នេះផងដែរ។

ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ២០២៤-២០២៨ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយឈរលើអភិក្រមនៃភាពជាដៃគូ ចតុភាគី បង្កើន ៥-BUILD និង អភិវឌ្ឍ ៣-៣DS ដើម្បីប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ពិភពលោកប្រកបដោយបដិសណ្ឋារកិច្ចល្អ ភាពកក់ក្ដៅជាទីកន្លែងដែលមានភាពប្រសើរបំផុតសម្រាប់ការរស់នៅនិងទស្សនា៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម