ព័ត៌មានជាតិ
លោក នេត សាវឿន ស្នើតុលាការដាក់ទោសឱ្យធ្ងន់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន
ដើម្បីចូលរួមលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនឱ្យកាន់តែសកម្មថែមទៀត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានស្នើដល់ស្ថាប័នតុលាការ ដាក់ទោសឱ្យធ្ងន់លើបទល្មើសគ្រឿងញៀន ហើយជួយទប់ស្ដាត់ការដោះលែងចំពោះឧក្រិដ្ឋជនគ្រឿងញៀន។

ការស្នើសុំរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដូច្នេះ ក្រោយសង្កេតឃើញថា និន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតែមានកំណើនខ្លាំង ទាំងនៅក្នុងក្របខណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ ហើយបានបន្តគំរាមកំហែង និងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់កម្ពុជា។
ជាការកត់សម្គាល់របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀនក្នុងស្រទាប់យុវវ័យបានរាលដាលគួរឱ្យព្រួយបារម្ភ បង្កជាផលប៉ះពាល់ដល់សុខភាព សន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងនាំឱ្យមានក្តីកង្វល់យ៉ាងខ្លាំងដល់ពលរដ្ឋនៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូល។ ក្នុងនោះ ការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ត្រូវបានរកឃើញ និងបង្ក្រាបជាបន្តបន្ទាប់ ជាមួយនឹងវត្តមានសារធាតុគីមីផ្សំជាច្រើនត្រូវបានរកឃើញនៅទីតាំងទាំងនោះ។
ឆ្លើយតបនឹងសភាពការណ៍ ក៏ដូចជាបញ្ហាខាងលើ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួនសម្រាប់ការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។

តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី៩ ខែតុលានេះ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានណែនាំគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ត្រូវលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន និងកន្លែងមិនទាន់រៀបរយផ្សេងៗ រួមទាំងក្នុងក្លឹបកម្សាន្ដ ខុនដូ បារ KTV ផ្ទះសំណាក់ ជាដើម។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញអាជ្ញាធរដែនដី ត្រូវគ្រប់គ្រងឱ្យបានម្ចាស់អាជីវកម្មពិតប្រាកដ ដោយត្រូវមានកិច្ចសន្យាច្បាស់លាស់ និងចាត់វិធានការបង្ក្រាបជាបន្ទាន់ នៅពេលមានព័ត៌មានអំពីការប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងទីតាំងសប្បាយដ្ឋានទាំងនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅសង្ស័យនានា ហើយខិតខំលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ បណ្ដុះបណ្តាលជំនាញ និងក្រមសីលធម៌ ដើម្បីឈានទៅទប់ស្កាត់រាល់អំពើពុករលួយ និងភាពអសកម្មនានា នៅពេលចុះបង្ក្រាបករណីគ្រឿងញៀន។ ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានស្នើដល់សា្ថប័នតុលាការដាក់ទោសឱ្យធ្ងន់ និងជួយទប់ស្កាត់ការដោះលែងចំពោះឧក្រិដ្ឋជនគ្រឿងញៀន។

លិខិតណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដដែលនេះ បានជំរុញដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គ្មានគ្រឿងញៀនឱ្យកាន់តែផុសផុលថែមទៀត ជាពិសេសជំរុញអ្នកសេពគ្រឿងញៀន ចូលទៅរកការព្យាបាលនៅតាមមូលដ្ឋានសេវាសុខាភិបាលសាធារណៈ ឬមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
លើសពីនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតាមដានការចូលរួមរាយការណ៍ពីប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន អាជ្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងរៀបចំតម្លើងប្រព័ន្ធ hotline រាយការណ៍ពីករណីប្រើប្រាស់ ជួញដូរគ្រឿងញៀន ដោយរក្សាការសម្ងាត់ និងសុវត្ថិភាពជូនបុគ្គលរាយការណ៍ ជាពិសេសអនុវត្តឱ្យមានប្រសិទ្ធភាពទិសស្លោក ៣កុំ ១ រាយការណ៍ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍)៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ