ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ស្នើដល់អាស៊ានរួមគ្នាលើកកម្ពស់ដល់សិទ្ធិរបស់ជនមានពិការភាព
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើដល់អាស៊ានរួមគ្នាលើកស្ទួយដល់សិទ្ធិ និងសុខមាលភាពរបស់ជនមានពិការភាពនៅក្នុងតំបន់អាស៊ានសម្រាប់ការធ្វើវិនិយោគលើពួកគេ។ លោកលើកឡើងបែបនេះ ក្នុងវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាព និងភាពជាដៃគូក្រោយឆ្នាំ២០២៥” នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី។

លោក ឯម ច័ន្ទមករា បានសង្កត់ធ្ងន់ថា៖ “យើងទាំងអស់គ្នា ត្រូវសហការគ្នាដើម្បីធានាថា ជនមានពិការភាពនៅក្នុងតំបន់អាស៊ានត្រូវបានលើកកម្ពស់សិទ្ធិ និងបានគិតគូរអំពីសុខមាលភាពរបស់ជនមានពិការភាព ឱ្យមានភាពទាក់ទាញ និងរស់រវើកសម្រាប់ការធ្វើវិនិយោគលើជនមានពិការភាព”។
ជាមួយនឹងការលើកឡើងនេះ រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ថា កន្លងមកអាស៊ានបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហានានាជាមួយគ្នា ដូចជាស្តារឡើងវិញពីវិបត្តិកូវីដ-១៩ជាដើម ជាពិសេសសម្រាប់ជីវភាពរស់នៅរបស់ជនមានពិការភាពប្រកបដោយសេចក្តីថ្លៃថ្នូរ។ លោកក៏បានស្នើដល់រដ្ឋមន្រ្តីសង្គមកិច្ចអាស៊ានគួរធ្វើឱ្យកាន់តែប្រសើរបន្ថែមទៀតចំពោះទំនាក់ទំនង និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលមានស្រាប់ ធានាដល់កិច្ចព្រមព្រៀងទាំងនោះរក្សាបាននូវទំនើបកម្ម ទាន់សម័យ និងកាន់តែមានភាពប្រសើរឡើងដើម្បីឆ្លើយតបនឹងប្រសិទ្ធភាពសម្រាប់ជនមានពិការភាពបច្ចុប្បន្ន។

លោកបញ្ជាក់បន្ថែមថា ចំពោះកម្ពុជាវិញ ជនមានពិការភាពត្រូវបានជ្រើសរើសឱ្យបម្រើការងារតាមអត្រាកំណត់ ២% សម្រាប់មន្ត្រីរដ្ឋ និង១% សម្រាប់វិស័យឯកជន។ ជនមានពិការភាពនៅកម្ពុជាក៏កំពុងត្រូវបានទទួលបានប្រាក់គោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ និងតាមកម្រិតនីមួយៗផងដែរ។

រដ្ឋាភិបាលកកម្ពុជាបាននិងកំពុងអនុវត្តនូវការផ្តល់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះ ជាពិសេសជនមានពិការភាពតែម្តង។ ក្នុងនោះ រដ្ឋាភិបាលបានចំណាយថវិកាអស់ជាង ១ ២០០លានដុល្លារ ដែលមានអ្នកទទួលផលជិត ១,៥លានគ្រួសារ សម្រាប់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ឯក ច័ន្ទមករា៕


-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?