Connect with us

ព័ត៌មានជាតិ

៣០ វិច្ឆិកា ខាងមុខ ខេត្តកោះកុង មានការប្រណាំងកង់កម្សាន្តឆ្ពោះទៅកាន់​តំបន់ទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង

បានផុស

នៅ

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កោះកុង និង​អាជ្ញាធរ​ខេត្ត គ្រោង​បង្កើត​ជា​ព្រឹត្តិការណ៍​ប្រណាំង​កង់​-​ជិះ​កង់​កម្សាន្ត​មួយ ដើម្បី​លើកស្ទួយ​វិស័យ​កីឡា ទេសចរណ៍ និង​រឹតចំណង​មិត្តភាព​រវាង​គ្នា នឹង​ឆ្ពោះទៅកាន់​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ឆាយ​តា​ហ៊ីង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ ២០២៣ នេះ​ថា នា​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ខាងមុខ អាជ្ញាធរ​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កោះកុង នឹង​មាន​កម្មវិធី​ប្រណាំង​កង់​មួយ​ជា​លក្ខណៈ​បែប​ទេសចរណ៍​កម្សាន្ត អបអរសាទរ​ខួប​លើក​ទី ៤៥ នៃ​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល នៃ​វិស័យ​ទេសចរណ៍​ធម្មជាតិ​ដែល​កំពុង​មាន​ក្នុងស្រុក​ថ្មបាំង​ទៅកាន់​ពិភពលោក​បាន​ស្គាល់។

លោកស្រី​អភិបាលខេត្ត​កោះកុង ក៏បាន​បន្ថែម​ថា កម្មវិធី​ប្រណាំង​កង់​នេះ​ដែរ ធ្វើដំណើរ​ឆ្ពោះ​ទៅកាន់​តំបន់​អេកូ​ទេសចរណ៍​ទឹកធ្លាក់​ឆាយ​តា​ហ៊ីង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ដូច្នេះ​សូម​អំពាវនាវ​ស្ថាប័ន សមត្ថកិច្ច មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តា​ក្រុមហ៊ុន ធនាគារ​ឯកជន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ភោជនីយដ្ឋាន អាហារដ្ឋាន និង​សាធារណជន ជ្រាប​ជា​ដំណឹង​ចូលរួម។

ការ​ប្រណាំង​កង់​បែប​កម្សាន្ត និង​អាជីព នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ខាងមុខ ផ្តើម​ឡើង​ចាប់ពី​វេលា​ម៉ោង ៨ និង ០០ នាទី​ព្រឹក ​ចំណុច​ទីតាំង​ខាងក្រោម ៖

ទី​១.សម្រាប់​អ្នក​ប្រណាំង​កង់​អាជីព ត្រូវ​ជិះ​ក្នុង​រយៈ​ចម្ងាយ ៤៥ គីឡូម៉ែត្រ (​ដោយ​ចាប់ផ្ដើម​ពី​ផ្លូវ​បំបែក ស្រុក​ថ្មបាំង ទៅដល់​ចំណុច​បញ្ចប់​តំបន់​អេកូ​ទេសចរណ៍​ទឹកធ្លាក់​ឆាយ​តា​ហ៊ីង​)។ ចំណែក​ឯ​ទី ២.សម្រាប់​អ្នក​ជិះ​កង់​កម្សាន្ត ត្រូវ​ជិះ​ក្នុង​រយៈ​ចម្ងាយ ២០ គីឡូម៉ែត្រ (​ដោយ​ចាប់ផ្ដើម​ពីមុខ​សាលា​ស្រុក ថ្មបាំង ទៅដល់​ចំណុច​បញ្ចប់​តំបន់​អេកូ​ទេសចរណ៍​ទឹកធ្លាក់​ឆាយ​តា​ហ៊ីង​)។

ដោយឡែក​ចំនួន​អ្នកចូលរួម​មិន​ត្រូវ​បាន​កំណត់​នោះ​ទេ ដោយ​មហាជន​ដែល​ចាប់អារម្មណ៍​ចូលរួម​កម្មវិធី​នេះ​បាន​សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០១៥ ៣៤០ ៧៣៥ / ០១៦ ២៨៨ ៧២៧ / ០៩៧៩ ៨២៤ ៥៤៥ (​លេខ​តេ​ឡេ​ក្រាម​) ឬ តាមរយៈ​គេហទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​កោះកុង ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។

អាជ្ញាធរ​ខេត្ត​កោះកុង ពលរដ្ឋ និង​អាជ្ញាធរ ប្រជាពលរដ្ឋ​ខេត្ត​ត្រាត ប្រទេស​ថៃ ៦០០ នាក់ កាលពី​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ ២០២២ ធ្លាប់​បាន​ជិះ​កង់​កម្សាន្ត​ដើម្បី​សុខភាព និង​រឹតចំណង​មិត្តភាព​ឡើងវិញ ក្រោយ​ខកខាន ២ ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ កន្លងទៅ ដែល​ផ្តើម​ចេញពី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ទៅកាន់​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ក្នុង​ន័យ​ពង្រឹង​សម្ព័ន្ធ​មេត្រីភាព សាមគ្គី​ភាព លើកស្ទួយ​វិស័យ​កីឡា និង​វិស័យ​ទេសចរណ៍​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

លក្ខខណ្ឌ​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​កង់​នេះ​ដែរ តម្រូវ​ឲ្យ​ចូលរួម​បង់​ប្រាក់​ចំនួន ៤ ម៉ឺន​រៀល (១០ ដុល្លារ​) ដោយ​អ្នកចូលរួម​នឹង​ទទួល​បាន​នូវ​អាវយឺត​ចំនួន ១ អាហារ​ថ្ងៃត្រង់ ១ ពេល ភេសជ្ជៈ ទឹក​សុទ្ធ និង​ប័ណ្ណ​ស្លាក​សម្គាល់ ចំនួន ១។ ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ដែរ អ្នកចូលរួម​ត្រូវ​ត្រៀម​កង់ និង​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​ដោយ​ខ្លួនឯង ចំណែក​ថវិកា​ទទួល​បាន​ពី​ការ​ចុះ​ឈ្មោះ​ចូល​រួម​ដែល​នៅសល់​ពី​ការ​ចំណាយ​រៀបចំ​ព្រឹត្តិការណ៍ នឹង​ត្រូវ​ប្រគល់​ជូន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កោះកុង ដើម្បី​សកម្មភាព​សប្បុរសធម៌​ក្នុង​ខេត្ត​កោះកុង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម