Connect with us

ព័ត៌មានជាតិ

១ ខែទៀត​ដល់ថ្ងៃប្រឡងបាក់ឌុប អ្នកនាំពាក្យ​ក្រសួង​អប់រំ​ឲ្យបេក្ខជន​ថែទាំ​សុខភាព​ឲ្យបានល្អ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានធ្វើការណែនាំនិងក្រើនរំលឹកដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវថែរក្សា​សុខភាព​​ឱ្យ​​បានល្អ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ​នាពេលខាងមុខពោល​គឺប្រឡងជាប់និងទទួលបាននិទ្ទេសល្អប្រសើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ តុលានេះថា ​«នៅ​សល់​មិនដល់មួយខែទៀតទេ សិស្សានុសិស្សត្រូវដល់ថ្ងៃប្រឡងបាក់ឌុបហើយ។ អីចឹងបេក្ខជនត្រូវយក​ចិត្តទុកដាក់ទៅ​លើ​សុខភាព ត្រូវញ៉ាំចំណីអាហារនិងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានសុខភាពល្អខួរក្បាលភ្លឺថ្លាក្នុងការប្រឡង​នា​ពេល​ខាងមុខ»។

លើសពីនេះបេក្ខជនគួរតែសិក្សាឱ្យបានច្បាស់លាស់របៀបនៃ​ការប្រឡងដូចជា​ការមើល​ឈ្មោះរបស់ខ្លួន ទៅមើលមណ្ឌលប្រឡងនិងបន្ទប់ប្រឡង​មុនពេលដល់ថ្ងៃប្រឡង ចៀសវាងដល់ថ្ងៃប្រឡងរកឈ្មោះ​មិន​ឃើញ។

លោកស្រីបានបន្តទៀតថា «បេក្ខជនក៏ត្រូវដឹងពីការបែងចែកការវិភាគប្រឡង​និងដំណើរការប្រឡង​ចាប់ផ្តើមនៅ​ម៉ោង​ប៉ុន្មានទៅម៉ោងប៉ុន្មាន និងអ្វីដែលអាចយកទៅជាប់ខ្លួនបាន និងអ្វីដែលមិនអាចយកទៅបាន។ អ្វីដែល​ក្រសួងអនុញ្ញាត​ឱ្យបេក្ខជនធ្វើបាន និងធ្វើមិនបានពេលប្រឡងដើម្បីចៀសវាង​ការបាត់បង់​សិទ្ធិក្នុងការប្រឡង»។

លោកស្រីបានណែនាំដល់បេក្ខជន ត្រូវរំលឹកមេរៀនពិសេសមុខវិជ្ជាដែលត្រូវប្រឡងឱ្យបានច្បាស់លាស់​ហើយបើមានចម្ងល់​អ្វីអាចសាកសួរលោកគ្រូអ្នកគ្រូ ក៏ដូចជារៀនជាក្រុមទៅលើវិញ្ញាសាប្រឡងចាស់ៗកន្លងមក ដែលក្រសួងអប់រំបានផ្សព្វផ្សាយ​តាមប្រព័ន្ធអនឡាញ ក៏ដូចជាបោះពុម្ពសៀវភៅលក់ដែលសិស្សានុសិស្សអាចស្វែងរកឯកសារទាំងនោះ​ដើម្បីស្វែង​យល់ឱ្យបានច្បាស់​ដើម្បីទទួលបានជោគជ័យនៅពេលប្រឡង។

សម្រាប់ឆ្នាំនេះ ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅថ្ងៃទី ៦ វិច្ឆិកា និងប្រកាស​លទ្ធផលប្រឡងនៅថ្ងៃទិ ២៩ វិច្ឆិកាឆ្នាំ ២០២៣។

គួរបញ្ជាក់ថាប្រឡងបាក់ឌុប​ថ្ងៃទី ៥ ធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០ នាក់ត្រូវជា ៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់។ បេក្ខជនប្រឡងធ្លាក់ចំនួន ៣៤ ៧៨៥ នាក់។ ក្នុងនោះ មានបេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ ​នាក់និទ្ទេស B ចំនួន ៧ ២៣២ នាក់និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ និទ្ទេស D​ចំនួន ៣១ ១៦៦ នាក់និងនិទ្ទេស E មានចំនួន ​៣២ ៤៥០ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១២ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម