Connect with us

ព័ត៌មានជាតិ

ពលករខ្មែរចាប់ផ្តើមចាកចេញពីប្រទេសថៃវិលត្រឡប់ មកស្រុកកំណើតចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានចាប់ផ្តើមវិលត្រឡប់មកស្រុកកំណើតរៀងៗខ្លួនដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដើម្បីជួបជុំសាច់ញាតិ និងធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅបរមលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅរសៀលថ្ងៃទី ១០ ខែតុលានេះថា ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋរួមទាំងពលករខ្មែរធ្វើការនៅថៃបាននាំគ្នាវិលត្រឡប់​មកប្រទេសកម្ពុជាវិញដើម្បីធ្វើដំណើរទៅតាមស្រុកកំណើតរបស់ខ្លួនជួបជុំឪពុកម្តាយសាច់ញាតបងប្អូន និងធ្វើបុណ្យឧទ្ទិសកុសល្យជូនដូនតាដែលបានចែកឋាននាពេលកន្លងទៅ។

លោកបានបន្តថា ប្រជាពលរដ្ឋ រួមទាំងពលករធ្វើដំណើរពីប្រទេសថៃចូលមកតាមច្រកព្រំដែនខេត្តបាត់ដំបង និងបន្ទាយមានជ័យក្នុងនោះនៅខែកញ្ញាតាមច្រកព្រំដែនប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានចំនួនសរុប ៤៨៩ នាក់ស្រី ១៩៥នាក់និងច្រកដូងខេត្តបាត់ដំបង សរុបចំនួន ៥ ៨៧៧ ស្រី ២ ៨០៦ នាក់ សរុបរួមខែកញ្ញាមានចំនួន ៦ ៣៦៦ ស្រី ៣ ០០១​នាក់។

ចំណែកខែតុលាវិញតាមច្រកព្រំដែនប៉ោយប៉ែត មានចំនួន ៤៦៩ នាក់ ស្រី ១៨៨ នាក់ និងច្រកដូងមានចំនួន​២ ៨៥៤​នាក់ស្រី ១ ១៧១នាក់សរុបរួមខែតុលា ៣ ៣២៣ នាក់ស្រី ១ ៣៥៩ នាក់។

លោកបានបន្តទៀតថា ជារួមចាប់ពីខែកញ្ញា​ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋនិងពលករខ្មែរវិលត្រឡប់មកពីប្រទេសចំនួន៩៦៨៩នាក់ស្រី៤៣៦០នាក់។

បើតាមលោក កត្តា អ៊ន គិតត្រឹមខែសីហាឆ្នាំ ២០២៣ កម្ពុជាមានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសចំនួន​១ ៣៤២ ៩៦៣ នាក់ ស្រី ៥៤៦ ៩៨១ នាក់ក្នុងនោះនៅប្រទេសថៃមានចំនួន ១ ២៤៨ ២៤៥ នាក់ស្រី ៥០២ ២៥០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម