ព័ត៌មានជាតិ
សម្តេចតេជោ នឹងអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩មុនគេ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ ៖ សម្តេចអគ្គមហាសេបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ មុនគេនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត។
សម្ដេចបានមានប្រសាសន៍នៅព្រលប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា វ៉ាក់សាំងប្រឆាំងកូវី-១៩ នឹងមកដល់នៅថ្ងៃអាទិត្យទី០៧ ខែកុម្ភៈ ខាងមុខនេះ ហើយនៅពេលវាក់សាំងនេះមកដល់ សម្ដេចនឹងទៅទទួល ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ អមដោយមន្ត្រីពាក់ព័ន្ធមួយចំនួនដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោក ម៉ម ប៊ុនហេង សម្ដេចពិជ័យសេនា ទៀ បាញ់ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនទៀត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា សម្ដេចនឹងកំណត់យកថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ (មុនចូលឆ្នាំចិន) សម្រាប់រៀបចំកម្មវិធីចាក់វ៉ាក់សាំងជាលើកដំបូង ដែលពិធីនេះនឹងរៀបចំនៅមន្ទីរពេទ្យកាល់ម៉ែត ហើយសម្ដេចនឹងទទួលការចាក់វ៉ាក់សាំងនេះមុនគេជាមួយ នឹងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួន។
ជាមួយគ្នានោះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រាប់ឲ្យគ្រូពេទ្យដែលទទួលបន្ទុក ចាក់វ៉ាក់សាំងឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ហើយនឹងត្រូវចាក់មុនគេនោះ ត្រូវហ្វឹកហាត់ឲ្យបានល្អ ហើយកម្មវិធីនេះ ត្រូវរៀបចំឲ្យបានត្រឹមត្រូវ ពីព្រោះនៅពេលចាក់វ៉ាក់សាំងរួច សម្តេចនឹងធ្វើសន្និសីទសារព័ត៌មានចេញពីមន្ទីរពេទ្យកាល់ម៉ែតដែលជាទីតាំងចាក់វ៉ាក់សាំងនោះតែម្ដង៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?