Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពត​ ចុះពិនិត្យ​ការដ្ឋាន​ពង្រីកផ្លូវតាម​បណ្តោយ​ដង​ឆ្នេរ​ព្រែក​កំពង់បាយ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​

បានផុស

នៅ

កំពត ៖ នា​ថ្ងៃ​ទី ១០ ខែតុលា ឆ្នាំ​២០២៣​នេះ​លោក ម៉ៅ ធនិន អ​ភិបាល​ខេត្តកំពត​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ក្រុង​កំពត​ដើម្បី​ចុះ​ពិនិត្យ​ជាក់ស្ដែង​កន្លែង​ការដ្ឋាន​ស្ថាបនា​ និង ​ព​ង្រីក​ផ្លូវ​នៅតាម​បណ្ដោយ​ដងព្រែក​កំពង់បាយ​ចាប់ពី​ចំណុច​ផ្លូវកែង​ខាងត្បូង​សាលាខេត្ត​កំពត រហូតដល់​រង្វង់​មូល​ត្រី​ផ្សោត​ដើម្បី​សម្រួល​ខាងក្នុង​ក្នុងការ​កកស្ទះ​រាល់​ការធ្វើ​ចរាចរណ៍​ទៅកាន់​តំបន់ឆ្នេរ​ខ្សាច់​កោះ​ស្មៅ​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មកលេង​លម្ហែ​កម្សាន្ត​នៅ​កន្លែង​ទីតាំង​រង្វង់​មូល​ត្រី​ផ្សោត​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ក្នុងឱកាស​ពិធី​បុណ្យអុំទូក​នាពេលខាងមុខ ក៏ដូចជា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​ដែរ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ទៅកាន់​តំបន់​កោះ​ស្មៅ អភិបាលខេត្ត​កំពត​បា​ន​ឱ្យ​អាជ្ញាធរ​ក្រុង​កំពត​ធ្វើការ​ពង្រីក​ផ្លូវ​នៅតាម​បណ្តោយ​ព្រែក​កំពង់បាយ​ចន្លោះ​ពី​ផ្លូវកែង​ខាងត្បូង​សាលាខេត្ត​កំពត រហូតដល់​រង្វង់​មូល​ត្រី​ផ្សោត​ដែលមាន​ទំហំ​តូច ហើយ​មានការ​កកស្ទះ​រាល់ពេល​មាន​ពិធីបុណ្យ​ទាន​ម្តងៗ​នោះ​។

ក្រោម​ការដឹកនាំ នឹង​ចង្អុលបង្ហាញ​របស់ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​កំពត​ត្រូវបាន​ស្ថាបនា និង​កែលម្អ​សោភ័ណ​ភាពជា​បន្តបន្ទាប់ ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រួល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ក្នុងការ​ធ្វើដំណើរ​មក​លេង​កម្សាន្ត​នៅក្នុង​ខេត្ត​។​

​បើ​យោងតាម​ការលើកឡើង​ឱ្យដឹងពី​លោក លាង រឿន សុធី អភិបាលក្រុង​កំពត បានឱ្យដឹងថា គម្រោង​នៃ​ការពង្រីក​ផ្លូវ​នៅតាម​បណ្តា​យ​ឆ្នេរ​ព្រែក​កំពង់បាយ ចាប់ពី​ចំណុច​ផ្លូវកែង​ខាងត្បូង​សាលាខេត្ត​កំពត រហូតដល់​រង្វង់​មូល​ត្រី​ផ្សោត​នេះ គឺ​យើង​ធ្វើការ​ពង្រីក​បន្ថែម​ឱ្យបាន​ទំហំ​យ៉ាងតិច​មាន​ទទឹង ១២​ម៉ែត្រ​។​

​លោក លាង រឿន សុធី អភិបាលក្រុង​បាន​បន្ថែម​ឱ្យដឹងថា បើ​សិក្សា​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ផ្លូវ​នេះ ទីតាំង​ខ្លះ​ពេល​ពង្រីក​បន្ថែម​អាច​មាន​ទំហំ​ទទឹង​រហូត​ទៅដល់ ២០​ម៉ែត្រ ហើយ​ការស្ថាបនា​ពង្រីក​ផ្លូវ​នេះ​នឹងធ្វើ​ឱ្យបាន​រួចរាល់​នៅមុន​ពេល​បុណ្យអុំទូក​មកដល់​នា​ពេល​ខាងមុខ​។​

​លោក​អភិបាលក្រុង​ក៏បាន​បញ្ជាក់​បន្ថែម​ថា ផ្លូវ​នេះ​គឺ​តែងតែមាន​ការកកស្ទះ​ចរាចរណ៍​នៅពេលដែល​មានបុណ្យ​ទាន​ម្តងៗ ហើយ​ថ្ងៃ​សៅរ៍ អាទិត្យ ក៏មាន​ការកកស្ទះ​ខ្លះ​ដែរ ដោយសារតែ​ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​ផ្លូវ​ដែល​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅ​ឆ្នេរ​កោះ​ស្មៅ​។​

​ជាមួយគ្នានេះដែរ បន្ទាប់ពី​ចុះ​ពិនិត្យ​ការដ្ឋាន​ពង្រីក​ផ្លូវ​រួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ក៏បាន​បន្ត​ចុះទៅ​ពិ​ន្យិ​ការដ្ឋាន​ស្ថាបនា​សួន​លំហែ​ព្រែក​កំពង់បាយ ដែលមាន​ទីតាំង​ស្ថិត​នៅមុខ​សាលាខេត្ត​ចាស់ ដែល​សួន​នេះ​ស្ថាបនា​បាន​ប្រមាណ​៨០%​ហើយ​។​

​សួន​លំហែ​ព្រែក​កំពង់បាយ​នេះ គឺជា​កន្លែង​ថ្មី​មួយទៀត​ដែល​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អភិបាលខេត្ត​ឱ្យមាន​ការស្ថាបនា​ឡើង គឺ​ដើម្បីឱ្យ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត អាច​អង្គុយ​មើល​ថ្ងៃ​រៀប​លិច​លើ​ខ្នងភ្នំ​បូកគោ​បាន​យ៉ាង​ស្រស់ស្អាត​។​

​ក្នុងឱកាស​នៃ​ការចុះពិនិត្យ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ជំរុញ​ដល់​ក្រុមការងារ​ស្ថាបនា​សួន​លំហែ​ព្រែក​កំពង់បាយ​នេះ ធ្វើយ៉ាងណា​ស្ថាបនា​ឱ្យបាន​រួចរាល់​មុនពេល​ពិធីបុណ្យ​អុំទូក​ចូលមក​ដល់ ដើម្បី​ភ្ញៀវទេសចរ​បានមក​កម្សាន្ត និង​បន្ថែម​ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​លេង​ខេត្តកំពត​បន្ថែមទៀត ក៏ដូចជា​បន្ថែម​សោ​ភ័​ណ្ឌ​ភាព​ក្រុង​កំពត ដែលជា​បេះដូង​នៃ​ខេត្ត​ទេសចរណ៍​ដ៏​ល្អ​ផូ​ផង់​មួយ​នេះ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម