Connect with us

ព័ត៌មានជាតិ

លោក ស សុខា ជឿថាការបន្តកិច្ចសហប្រតិបត្តិការកម្ពុជា-ស្វីស នឹងជំរុញប្រសិទ្ធភាព នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  លោកស សុខា បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វីស នឹងជំរុញការអនុវត្តចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កាន់តែមានប្រសិទ្ធភាព និងបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លោក ស សុខ បង្ហាញជំនឿជាក់បែបនេះនៅចំពោះមុខ  ឯកអគ្គរដ្ឋទូតស្វីស លោក Pedro ZWAHLEN ដែលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេងៗ នារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធស្វីស តាមរយៈការិយាល័យទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ដែលបានរួមចំណែកគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមទាំងជំនួយលើវិស័យផ្សេងៗទៀត ដូចជា ការងារពង្រឹងគណនេយ្យភាពសង្គម, ការងារបោសសម្អាតមីន, ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន, បម្រែបម្រួលអាកាសធាតុ និងការជួយគាំទ្រផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងជំនួបប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលនេះដែរ លោកPedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស បានគូសបញ្ជាក់ ជូនលោក ស សុខា ឱ្យបានជ្រាបអំពីគម្រោងរបស់រដ្ឋាភិបាលស្វីសដែលកំពុងតែអនុវត្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខ័ណ្ឌតំបន់មេគង្គឆ្នាំ២០២២-២០២៥ ដែលមានលក្ខណៈពហុវិស័យចំនួនបីរួមមាន អភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋ, ការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។

ទន្ទឹមនឹងការអបអអរសាទរ និងជូនពរចំពោះ លោក ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងអាណត្តិនេះ លោកPedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស បានសម្ដែងនូវការជឿជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងបន្ថែមទៀត។

លោក ស សុខា ក៏បានយកឱកាសសម្ដែងការអបអរសាទរ ចំពោះថ្ងៃខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធស្វីស កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ 

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋស្វីស ដែលតែងតែជួយគាំទ្រដល់កម្ពុជាក្នុងចំណងទាក់ទងជាមិត្តភាពដ៏ស្និទ្ធស្នាល និងភាពជាដៃគូដ៏យូរអង្វែងលើវិស័យផ្សេងៗ ដោយបាននាំមកនូវការរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។

 ឯកអគ្គរដ្ឋទូតស្វីស បានថ្លែងឯកភាពចំពោះការវាយតម្លៃរបស់ លោកលើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ស្វីស។ លោកPedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស បានយកឱកាសថ្លែងអំណរគុណផងដែរ ចំពោះ លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម