Connect with us

ព័ត៌មានជាតិ

កូរ៉េខាងត្បូង ចង់ជួយដល់កម្ពុជាសម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

បានផុស

នៅ

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា លោកPark Jung-Wook បានគូសបញ្ជាក់នៅចំពោះមុខ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក សុខ ចិន្ដាសោភា ថា រដ្ឋាភិបាលកូរ៉េខាងត្បូងមានបំណងចង់ជួយប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៃជំនួបរវាង លោក សុខ ចិន្ដាសោភា ជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ដែលទើបនឹងចេញផ្សាយនារាត្រីទី១០ ខែតុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ដើម្បីជួយដល់កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ លោកPark Jung-Wook បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងមានឆន្ទៈ ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ទៅលើវិស័យផ្សេងៗ មានដូចជា កសិកម្ម ឧស្សាហកម្ម ការពារជាតិ និងបច្ចេកវិទ្យាកម្រិតខ្ពស់។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា  និងលោក Park Jung-Wook ក៏បានសង្កត់ធ្ងន់អំពីសារៈ សំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ ដែលគ្រោងនឹងរៀបចំនៅចុងខែតុលានេះ ដែលនឹងរួមចំណែកក្នុងការកំណត់ទិសដៅសកម្មភាពថ្មីទៀត សំដៅពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

លោក សុខ ចិន្ដាសោភា  ក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមទាំងការជួយឧបត្ថម្ភក្នុងវិស័យអប់រំ និងការទទួលយកពលករកម្ពុជា ទៅបម្រើការងារក្នុងចំនួនយ៉ាងច្រើន។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ញឹកញាប់ ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយចំនួន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ និង កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។

ជាចុងក្រោយ ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម