Connect with us

ព័ត៌មានជាតិ

ពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទំហំជាង៧ពាន់លានដុល្លារ ថយចុះជាង ៣ភាគរយ ៩ខែឆ្នាំនេះ

បានផុស

នៅ

ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគីរវាង​កម្ពុជា​-​អាមេរិក រយៈពេល ៩​ ខែឆ្នាំ ​២០២៣ មានទឹក​​ប្រាក់​សរុប​ជាង ៧ ពាន់​លាន​ដុ​ល្លារ ថយចុះ​  ៣.៤ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ស្ថិតនៅ​លេខរៀង​ ២ បន្ទាប់ពី​ប្រទេស​ចិន។ នេះ​បើយោងតាម​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិក រយៈពេល ៩ខែនេះ មានទំហំ ៦.៨ពាន់លានដុល្លារ ខណៈការនាំចូល​មានទំហំជាង ១៨១លានដុល្លារអាមេរិក។

បើតាមរបាយការណ៍គយ កម្ពុជា នាំចេញទៅទីផ្សារអាមេរិកនៅខែ កញ្ញា មានទំហំធំជាងគេ គឺប្រមាណជាង ៧៨៦​លានដុល្លារ កើនឡើង ២៥.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានទំហំជាង ៦២៥​លានដុល្លារ។

ទំនិញសំខាន់ៗដែល​កម្ពុជា​នាំទៅ​អាមេរិក មានដូចជាជា​សម្លៀកបំពាក់ ផលិត​​ផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេឡិចត្រូនិក​​អគ្គិសនី និង​កង់ ខណៈ​ទំនិញ​អាមេរិក​នាំមក​កម្ពុ​ជា មាន​ដូច​​ជា រថយន្ត ឧបករណ៍​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន ផលិតផល​ប្រើ​បច្ចេក​វិទ្យា​ទំនើបៗ និង​ឱសថ​ ជាដើម។

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក្នុងអំឡុង​ពេលនេះ គឺជា​និន្នាការ​ទីផ្សារ​សកល ​ដែល​កើត​មាននៅ​គ្រប់​ប្រទេសនៅលើពិភពលោក​។​

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនាពេលកន្លងមកថា ការនាំ​ចេញ​ទំនិញពីកម្ពុជា ទៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅអាមេរិក រងឥទ្ធិពលពី​សង្រ្គាម​អ៊ុយក្រែន រុស្ស៊ី ដែលនាំឱ្យកើតមាន​វិបត្តិសេដ្ឋកិច្ចជាសកល។ លើសពីនេះទៀត អាមេរិកនៅមានបញ្ហា​នៃការចុះកិច្ចព្រម​ព្រៀង​ហិរញ្ញវត្ថុផងដែរ។ លោកបណ្ឌិតសង្កត់ធ្ងន់ថា ចំពោះការនាំចេញទៅកាន់អាមេរិក​អាចនឹងមានការកើន​ឬថយចុះ​បន្តទៀតនោះ គឺអាស្រ័យ​ទៅលើវិបត្តិសេដ្ឋកិច្ចជាសកល ជាពិសេសការប្រែប្រួលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ស្របពេលដែលសង្គ្រាមរវាងប្រទេសទាំងពីរ នៅមិនទាន់មានសញ្ញានៃការពន្លត់ភ្លើងសង្គ្រាមផង ក៏កើតមានសង្រ្គាម​នៅអ៊ីស្រអែលថែមទៀត ដែលធ្វើឱ្យវិបត្តិសេដ្ឋកិច្ចពិភពលោក នៅតែបន្តភាពស្រពិចស្រពិលមិនប្រាកដប្រជា។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៩.២៨១​ ពាន់​លាន​ដុល្លារ កើនឡើង ១៨.៦​ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២១ ដែលមាន​ចំនួន ៧ ៨២៦ ​ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់​ជិត ៨៩៦៩ ​ពាន់​លាន​ដុល្លារ កើនឡើង ១៩.៧ ​ភាគរយ និង​នាំចូល​មាន​ចំនួន​ជាង ៣១២ ​លាន​ដុល្លារ ធ្លាក់ចុះ ៧.១ ​ភាគរយ​។​ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម