ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកងរាជអាវុធហត្ថ រម្លឹកគុណអតីតយុទ្ធជនពលីជីវិតដើម្បីរកសន្តិភាពជូនជាតិ
ឆ្លៀតក្នុងឱកាសពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងឱឡារិក ដើម្បីរម្លឹកទៅដល់គុណូបការៈ និងជាការកត្តញ្ញូទៅដល់កងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា និងបុព្វបុរសខ្មែរ ដែលបានចូលរួមរំដោះប្រទេសជាតិ និងប្រជាជនចេញពីសង្គ្រាម ដែលដុតកម្ពុជាស្ទើរក្លាយជាគំនរផេះកាលពីអតីតកាល នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកងកម្លាំងកងរាជអាវុធហត្ថ មកពីគ្រប់ខេត្តក្រុង រៀបចំប្រារព្ធពិធីរម្លឹកវិញ្ញាណក្ខន្ធទៅដល់អតីតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏ដូចជាបុព្វបុរសខ្មែរ នៅពីមុខមហាចេតិយ ស្ថិតក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច១៦ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


នៅពីមុខមហាចេតិយកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលសម្រេចការកសាងជាស្ថាពរកាលពីពេលថ្មីៗ គឺមានការរៀបចំពិធីបង្សុកូលបែបពុទ្ធសាសសនា និងមានការចូលរួមគោរណវិញ្ញាណក្ខន្ធពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកមេបញ្ជាការង បញ្ជាការខេត្ត និងកងកម្លាំងកងរាជអាវុធហត្ថមកពីតាមបណ្តាខេត្ត ភ្ញៀវជាតិ និងអន្តរជាតិ សរុបជាង១ពាន់នាក់។



លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគូសបញ្ជាក់ប្រាប់កម្ពុជាថ្មីថា គោលបំណងរៀបចំពិធីនេះឡើង ដោយសារក្នុងនាមធ្លាប់ជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាម្នាក់ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម រហូតប្រទេសជាតិទទួលបានសុខសន្តិភាព ទើបលោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែផ្តួចផ្តើមឱ្យមានការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនេះឡើង ដើម្បីបង្ហាញពីកត្តញ្ញូគោរពដឹងគុណចំពោះពលីកម្មរបស់យុទ្ធជនក្លាហានទាំងអស់ដែលជួយនាំយកសុខសន្តិភាពជូនប្រជាជនកម្ពុជាមកទល់នឹងពេលនេះ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បន្ថែមថា ក្រៅពីដើម្បីគោរពវិញ្ញាណក្ខន្ធជូនដល់កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបញ្ញាវន្តខ្មែរផ្សេងទៀតហើយនោះ ការប្រារព្ធពិធីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏ដើម្បីចង់ឱ្យកងរាជអាវុធហត្ថ នៅទូទាំងប្រទេស ក៏ដូចជាក្មេងជំនាន់ក្រោយបានដឹង និងចងចាំការយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន កាលពី៤៦ឆ្នាំមុន ដែលសម្តេចបានសម្រេចចិត្តយ៉ាងលំបាកចាកចោលភរិយាទាំងកូនក្នុងផ្ទៃ ចេញទៅតស៊ូរំដោះប្រទេសជាតិ និងសង្គ្រោះប្រជាជន ចេញពីរបបវាលពិឃាតខ្មែរក្រហម នាថ្ងៃ២០ មិថុនា ១៩៧៧ ដែលជាចំណុចផ្តើមបង្កើតឱ្យមានកម្ពុជាពេញដោយសន្តិភាពនៅពេលនេះ។


លោកឧត្តមសេនីយ៍ អេង ហ៊ី គូសបញ្ជាក់ទៀតថា ពិធីនេះមិនត្រឹមផ្តល់ចំណេះដឹងដល់កងកម្លាំងកងរាជអាវុធហត្ថ និងកូនខ្មែរទូទាំងប្រទេសប៉ុណ្ណោះទេ វាក៏នឹងផ្តល់ជាបទពិសោធដ៏ល្អក្នុងភាពជាអ្នកដឹកនាំបន្តវេនសម្រាប់ថ្ងៃអនាគត ព្រោះអាចតម្រង់ផ្លូវមិនឱ្យជាន់ដានអតីតកាលដ៏ឈឺចាប់ដែលចាស់ៗសម័យមុនធ្លាប់បានឆ្លងកាត់ ពិសេសកុំឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពវឹកវរដោយសារសង្គ្រាម។
លោកថា “ដូចយើដឹងស្រាប់ ពលីកម្មរបស់ពួកគាត់ទាំងអស់នៅពេលនោះ ពិសេសការយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាបានជួយឱ្យយើងទទួលបានសុខសន្តិភាពយ៉ាងពិតប្រាកដនៅពេលនេះ”។

គួរបញ្ជាក់ថា ពិធីរម្លឹកវិញ្ញាណក្ខន្ធដល់យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបុព្វបុរសខ្មែរ ដែលធ្វើឡើងនៅពេលនេះ មិនមែនជាលើកទី១នោះឡើយ ដោយតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី កន្លងមកគឺមានថ្នាក់ដឹកនាំសំខាន់ៗ កងកម្លាំងប្រដាប់អាវុធ យុវជននៃសហភាពសម្ព័ន្ធយុវជនកម្ពុជា ក៏ដូចនិស្សិតជាច្រើន សុទ្ធតែធ្លាប់មកគោរពវិញ្ញាណក្ខន្ធនៅទីនេះ និងសិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រកម្ពុជានៅតំបន់រមនីយដ្ឋានប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច១៦ ដែលត្រូវចាត់ទុកជាចំណុចផ្តើមក្នុងរបត់ប្រវត្តិសាស្ត្រសង្គ្រាម និងនយោបាយនៅកម្ពុជា៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ