ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្តិធម៌៖ ប្រធានតុលាការកំពូលថ្មី នឹងរួមចំណែកលើកកម្ពស់នីតិរដ្ឋ និងយុត្តិធម៌សង្គម
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបង្ហាញជំនឿថា លោក ជីវ កេង ប្រធានតុលាការកំពូល ដែលទើបតែងតាំងថ្មី នឹងចូលរួមចំណែកក្នុងការកែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា ពិសេសសំដៅពង្រឹង និងលើកកម្ពស់នីតិរដ្ឋ និងយុត្តិធម៌នៅក្នុងសង្គម។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្ហាញជំនឿយ៉ាងមុតមាំនេះ បន្ទាប់ពីព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល ជំនួសលោក ឌិត មន្ទី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ ការតែងតាំងនេះទៀតសោត ធ្វើឡើងក្រោយមានការសម្រេចស្នើពីអង្គប្រជុំឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានព្រះមហាក្សត្រ ជាព្រះប្រធាន។
ភ្លាមៗ ក្រោយការតែងតាំងនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតាងនាមឱ្យចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃសាណ៍ជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានផ្ញើសារលិខិតមួយច្បាប់អបអរសាទរចំពោះលោក ជីវ កេង។ ទន្ទឹមនឹងការអបអរសាទរនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់លោក ជីវ កេង តុលាការកំពូល នឹងកាន់តែមានភាពរីកចម្រើន ជាពិសេសការបន្តសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ដែលបម្រើឱ្យវិស័យយុត្តិធម៌។

លោកឧបនាយករដ្ឋមន្រ្តី បានសង្គត់ធ្ងន់ថា ប្រធានតុលាការកំពូលថ្មីរូបនេះ នឹងរួមចំណែកក្នុងការកែទម្រង់វិស័យយុត្តិធម៌ សំដៅពង្រឹង និងលើកកម្ពស់នីតិរដ្ឋ និងយុត្តិធម៌នៅក្នុងសង្គមជាតិ ដើម្បីធានាថែរក្សាបានស្ថិរភាពសង្គម សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះសម្រាប់ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានជូនពរលោក ជីវ កេង ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មបម្រើឱ្យវិស័យយុត្តិធម៌នៅកម្ពុជា នាពេលនេះ ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។

សូមជម្រាបថា លោក ជីវ កេង ជាឥស្សរជនមួយរូបដែលបានប្រឡូកក្នុងវិស័យច្បាប់ យុត្តិធម៌ និងប្រព័ន្ធតុលាការ អស់ រយៈពេលប្រមាណជាង៤០ឆ្នាំមកហើយ។ មុនពេលទទួលបានការតែងតាំងតួនាទីជាប្រធានតុលាការកំពូលនេះ លោក ជីវ កេង ធ្លាប់បានបំពេញតួនាទីសំខាន់ៗជាច្រើន រួមមាន ជារដ្ឋអាជ្ញាស្តីទីអមតុលាការខេត្តកំពង់ធំ ក្រោយមកជាព្រះរាជអាជ្ញាអមតុលាការកំពូល ជាចៅក្រមនៃតុលាការកំពូល ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាអនុប្រធានតុលាការកំពូល៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល