Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះបេក្ខជនជិត ១៤ ម៉ឺននាក់ ចូលរួមប្រឡងបាក់ឌុប

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងជិត ១៤ ម៉ឺននាក់កើនឡើងជាងឆ្នាំមុនជាង១ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត កាន់ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ ខែតុលានេះថា​យោងតាមស្ថិតិបណ្តោះអាសន្ន ប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនដែលបានចុះឈ្មោះ សរុប ១៣៧ ៤១៣ នាក់ ស្រី ៧៣ ២៧៩នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤១ ៣៧៩នាក់ ស្រី ២៤ ៧៨៩នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤នាក់ ស្រី ៤៨ ៤៩០នាក់ចែកជា២២៧មណ្ឌលក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ ៧២ និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥ចែកជា៥ ៥៤៣បន្ទប់ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣ ៨៦១បន្ទប់។

លោកបណ្ឌិតបានបន្តថា ការប្រឡងឆ្នាំនេះនៅតែបន្តអនុវត្តតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សម្រាប់ឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡាបានរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និង០៧ ខែវិច្ឆិកា ឆ្នាំ២០២៣និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ២០២៣។

គួរបញ្ជាក់ថាប្រឡងបាក់ឌុប​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០ នាក់ត្រូវជា ៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់ បេក្ខជនប្រឡងធ្លាក់ចំនួន ៣៤ ៧៨៥នាក់។

ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩​ នាក់និទ្ទេស B ចំនួន ៧ ២៣២ នាក់និទ្ទេស C ចំនួន១៩០៥៣នាក់និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ និងនិទ្ទេស E មានចំនួន​ ៣២ ៤៥០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថភ្លើង
ចរាចរណ៍៩ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម