ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ណែនាំកម្លាំងសមត្ថកិច្ច បង្កើនការអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ ឲ្យកាន់តែផុសផុល នាឱកាសបុណ្យភ្ជុំបិណ្ឌ
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានណែនាំកម្លាំងមានសមត្ថកិច្ច បង្កើនកម្លាំងអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ឲ្យកាន់តែផុសផុលបន្ថែមទៀតដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងផ្តល់សុខសុវត្ថិភាពពេលធ្វើដំណើរទៅកាន់ស្រុកកំណើត។

ការណែនាំរបស់លោក មាន ចាន់យ៉ាដា នេះ បានធ្វើឡើងខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៣ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី ៣ នៅព្រឹកថ្ងៃទី ១១ តុលានេះ នាសាលារាជធានីភ្នំពេញ។

លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា ការលើកកម្ពស់ការងារសន្តិសុខ សណ្ដាប់ធ្នាប់ មុនពេល អំឡុងពេល និងក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ គឺសង្កត់ធ្ងន់ឲ្យមានការអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ ដែលនេះគឺជាចំណុចមួយដ៏ល្អប្រសើរ ដើម្បីធានាសុវត្ថិភាពអ្នកបើកបរនៅតាមដងផ្លូវ។

លោកអភិបាលរង បានណែនាំដល់កងកម្លាំងសមត្ថកិច្ច ត្រូវពង្រាយកម្លាំងតាមតំបន់ច្រកចេញចូលសំខាន់ៗ នៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ស្រុកកំណើត។ បន្ថែមពីនេះទៀត ត្រូវដាក់ពង្រាយកម្លាំងចុះទៅអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ ព្រោះប្រជាពលរដ្ឋចាប់ផ្ដើមចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែតុលា តទៅ ដើម្បីទៅតាមបណ្ដាស្រុកកំណើតរបស់ពួកគាត់ ពីព្រោះពួកគាត់បានឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

លោកបានបន្តថា ចំពោះការចូលអប់រំទៅដល់ប្រជាពលរដ្ឋនេះ គឺអប់រំកុំឲ្យពួកគាត់ដឹកលើសចំណុះ ដឹកសំពីងសំពោង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសបានទៅលេងស្រុកកំណើតដោយទឹកមុខសប្បាយរីករាយនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ជាងនេះទៅទៀត ពេលនេះ កងកម្លាំង ត្រូវបង្កើនការអប់រំផ្សព្វផ្សាយឲ្យបានច្រើន ជាងការផាកពិន័យ ដើម្បីបង្កើនការយល់ដឹងទៅដល់ប្រជាពលរដ្ឋឲ្យកាន់តែច្បាស់លាស់។

លោកអភិបាលរង បានស្នើសុំឲ្យបង្កើនកម្លាំងសម្រួលចរាចរណ៍ ដើម្បីធ្វើយ៉ាងណាបង្កើនការអប់រំផ្សព្វផ្សាយ ពីព្រោះឥឡូវវិធានការរបស់យើងគឺការរឹតបន្តឹង ច្រើនជាងការអប់រំផ្សព្វផ្សាយ ដូច្នេះចំណុចនេះក៏សូមសំណូមពរដែរថា សូមបង្កើនវិធានការអប់រំផងដែរ កុំយកតែវិធានការផាកពិន័យមកប្រើ ពីព្រោះប្រជាពលរដ្ឋគាត់ចង់ដឹងអំពីច្បាប់ គាត់ធ្វើខុសគឺយើងបង្កើនការអប់រំមិនបានច្រើន យើងផាកពិន័យក្នុងករណីគាត់រឹងរូស ចចេស ជាមួយនឹងបទល្មើសចរាចរណ៍ធំៗ។ ប៉ុន្តែករណីទូទៅយើងគួរតែផ្ដល់នូវការអប់រំឲ្យបានច្រើនជាងការផាកពិន័យ នេះជាសំណូមទី ១ ពាក់ព័ន្ធនៅឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍កោតសរសើរចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាជនរាជធានីភ្នំពេញ ដែលខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យ ក្នុងខែកញ្ញា ឆ្នាំ ២០២៣ កន្លងមកនេះ។ តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរ បានចេញទៅលេង ស្រុកកំណើតរៀងៗ ខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ ហើយបានយកចង្ហាន់ ឬ បាយសម្ល គ្រឿងឧបភោគបរិភោគទៅវេរប្រគេនព្រះសង្ឃតាមទីវត្តអារាម និងជូនមាតាបិតា ដើម្បីឧទ្ទិសកុសលផលបុណ្យដល់អ្នកមានគុណ និងការបំពេញកុសលផលបុណ្យសម្រាប់ខ្លួនឯងទៅអនាគតជាតិ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ