Connect with us

ព័ត៌មានជាតិ

លោក វង្ស ពិសេន៖ ការផ្តល់ឋានន្តរសក្តិជូន លោក ម៉ៅ សុផាន់ គឺគោរពគោលការណ៍ «រក្សាចាស់បង្កើតថ្មី»

បានផុស

នៅ

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ការផ្តល់ឋានន្តរសក្តិ ជានាយឧត្តមសេនីយ៍ ជូនឯកឧត្តម ម៉ៅ សុផាន់ គឺស្របតាមផែនការកែទម្រង់យូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះ ក៏បានអនុវត្តនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «រក្សាចាស់បង្កើតថ្មី»។

លោក វង្ស ពិសេន បានគូសបញ្ជាក់បែបនេះ ក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ ជូនឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

(រូបថត នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅក្នុងពិធីបំពាក់ឋានន្តរសក្ដិ ថ្នាក់នាយឧត្ដមសេនីយ ជូនឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ។)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បន្តថា កងយោធពលខេមរភូមិន្ទនឹងបន្តអនុវត្តផែនការកែទម្រង់កងទ័ពដោយឥតងាករេ និងកាន់តែស៊ីជម្រៅថែមទៀត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្កើនថាមពលក្នុងវិស័យការពារជាតិ ហើយការកែទម្រង់កងទ័ពនេះក៏ត្រូវគិតអំពីគោលការណ៍ច្បាប់ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចជាតិផងដែរ។

លោក វង្ស ពិសេន ក៏បានកោតសរសើរចំពោះសមត្ថភាព និងភាពឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលក្នុងរយៈពេលកន្លងមកបានបំពេញភារកិច្ច និងសម្រេចស្នាដៃធំៗជាច្រើន រួមចំណែកក្នុងកិច្ចការពារសន្តិភាព បូរណភាពទឹកដី ការពារសន្តិសុខ និងសុវត្ថិភាពជូនសង្គមជាតិបានល្អប្រសើរ។

(រូបថត លោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បំពាក់ឋានន្តរសក្ដិ ថ្នាក់នាយឧត្ដមសេនីយ ជូនឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់។)

ក្រោយពីទទួលបានឋានន្តរសក្តិបន្ថែម  នាយឧត្តមសេនីយ៍ វង្ស ពិសេន មានជំនឿថា លោក ម៉ៅ សុផាន់ នឹងបន្តខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចដឹកនាំអង្គភាពកងទ័ពជើងគោកឱ្យកាន់តែរៀបរយ រួមចំណែកក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន ត្រូវយកកត្តាសាមគ្គីភាពផ្ទៃក្នុងជាចម្បង ពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ និងបន្តលើកកម្ពស់ការងារអប់រំចិត្តសាស្ត្រ ផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងសភាពការណ៍ថ្មីៗ ហើយត្រូវជៀសឆ្ងាយពីគ្រឿងញៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម