Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ឥទ្ធិពល នៃសន្តិភាព បានបង្កើតនូវសុខដុមរមនាទាំងពុទ្ធចក្រ និងអាណាចក្រ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែងថា ឥទ្ធិពល​នៃ​ម្លប់​សន្តិភាព​បាន​បង្កើត​នូវ​សុខដុមរមនា​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​ក្នុងការ​ធ្វើ​ធ្វើ​ទាន និង​សិទ្ធ​បញ្ចេញមតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈ​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​១២ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ដើម្បី​ទទួលយក​នូវ​កុសលផល​បុណ្យ​រៀងៗ​ខ្លួន និង​ជាការ​រួមចំណែក ជួយ​លើកតម្កើង​វិស័យ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៣ ជាមួយនឹង​ការនាំយក​ចង្ហាន់ គ្រឿងឧបភោគ​បរិភោគ នំចំណី​ភេសជ្ជៈ​គ្រប់​ប្រភេទ និង​បច្ច័យ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ និង​ចូលរួម​រីករាយ​ជាមួយ​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ផងដែរ។

ក្នុងឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោកជំទាវ ហង់ ភា​រី អ៊ឹម សិទ្ធី និង​ថ្នាក់ដឹកនាំ រួមជាមួយ​ពុទ្ធបរិស័ទ បាន​អញ្ជើញ​បត្ដិព្រះធម៌ សូធ្យមន្ត​នមស្សការ​ចម្រើន​ព្រះ​បរិត្ដ រាប់បាត្រ ប្រគេន​ព្រះសង្ឃ បង្សុកូល ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា ញាតិ​កា​ទាំង​៧​សន្ដាន និង​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វបុរស​អ្នកស្នេហាជាតិ ដែល​បាន​ពលី​អាយុជីវិត​ដើម្បី​ភាព​គង់វង្ស​នៃ​បូរណភាព​ទឹកដី ជាតិ​មាតុភូមិ ឱ្យ​ទទួលបាន​សុខសន្ដិភាព ភាព​រីកចម្រើន​សម្បូរ​រុងរឿង​ដូច​ពេលបច្ចុប្បន្ន​នេះ។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ព្រះពុទ្ធសាសនា​ដ៏​សំខាន់​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ គឺ​ចាប់​ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ដោយ​ចែកចេញជា​ពីរ​ថ្នាក់ ក្នុងនោះ​ចាប់ពី​ថ្ងៃ​១​រោច រហូតដល់​ថ្ងៃ​១៤​រោច ខែភទ្របទ គឺជា​ថ្ងៃ​កាន់បិណ្ឌ និង​ថ្ងៃ​១៥​រោច គឺជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​តែម្តង។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្ដាយ​នៅ​ស្រុកកំណើត ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​អារាម ដែល​ទាំងនេះ គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​តៗ​គ្នា របស់​ជនជាតិខ្មែរ​ជា​យូរ​មកហើយ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោកជំទាវ ហង់ ភា​រី អ៊ឹម សិទ្ធី និង​ប្រជាពលរដ្ឋ បាន​អញ្ជើញ​យក​ចង្ហាន់​រាប់បាត្រ និង​បង្សុកូល ឧទ្ទិស​កុសលផល​បុណ្យ ដល់​បុព្វការី​ជន យុទ្ធជន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង​ឧទ្ទិស​កុសល​ដល់​សាច់ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​បរលោក​ខាងមុខ និង​បួងសួង សូមឱ្យ​ជួបតែ​សេចក្តីសុខ​សប្បាយ​គ្រប់ពេលវេលា៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម