ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ បន្តរងគ្រោះដោយជំនន់ទឹកភ្លៀង
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១១ តុលានេះថា ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ នៅតែបន្តរងគ្រោះដោយជំនន់ទឹកភ្លៀង ខណៈខេត្តចំនួន ៥ ទៀត ទឹកកំពុងបន្តស្រកជាបណ្តើរៗ ជិតអស់ហើយ។

លោកបានបន្តថា «ខេត្តកំពង់ធំ នៅបន្តជន់លិច តែទឹកក៏មានការស្រកចុះជាបណ្ដើរហើយដែរ ចំណែកខេត្តបន្ទាយមានជ័យ នៅបន្តជន់លិចដោយសារទឹកហូរធ្លាក់ពីខេត្តបាត់ដំបង ទៅស្ទឹងមង្គមបុរី ជាបន្តបន្ទាប់»។ លោកបានបន្តថា ដោយឡែកខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ ទឹកបាននិងកំពុងស្រកជិតអស់ហើយ។

លោកបានរំលឹកថា កាលពីដើមខែតុលានេះ ជំនន់ទឹកភ្លៀង បានប៉ះពាល់ ៤ ក្រុងស្រុក ស្មើ ២៥ ឃុំសង្កាត់ នៃខេត្តពោធិ៍សាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៩១៩៦ គ្រួសារ ផ្ទះ ៨១០៨ ខ្នង ជម្លៀសប្រជាពលរដ្ឋ ១៣៩៧ គ្រួសារ បានត្រឡប់មកផ្ទះវិញ ហើយស្រូវ ៧១៩៩ ហិតា និងដំណាំរួមផ្សំចំនួន ២៤៤០ ហិតា ខេត្តបាត់ដំបងប៉ះពាល់ ៩ ក្រុងស្រុក ស្មើនឹង ៣៤ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៦១១៧ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ២០០ គ្រួសារ បានវិលត្រឡប់មកផ្ទះវិញហើយ ស្រូវ ៣០៣៤ ហិតា និងដំណាំរួមផ្សំ ១៧៣២ ហិតា ខេត្តសៀមរាបប៉ះពាល់ ៧ ក្រុងស្រុក ស្មើនឹង ២៧ ឃុំសង្កាត់ ប៉ះ ៥៤៥០ គ្រួសារ ផ្ទះ ៣៣៣៨ ខ្នង និងដំណាំស្រូវ ៧២៤៤ ហិតា ខេត្តកំពង់ធំប៉ះពាល់ ៧ ក្រុងស្រុក ស្មើនឹង ២៩ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៦៩៧៧ គ្រួសារ ផ្ទះ ៣៧២៥ ខ្នង ជម្លៀសប្រជាពលរដ្ឋ ២១៣ គ្រួសារ និងដំណាំស្រូវ ៣៧៥៦ ហិតា ខេត្តព្រះវិហារប៉ះពាល់ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤០៦ គ្រួសារ និងស្រូវ ៣៧០ ហិតា ខេត្តបន្ទាយមានជ័យប៉ះពាល់ស្រុកមង្គលបុរីប៉ះពាល់ប្រជាពលរដ្ឋ ៥២ គ្រួសារ និងស្រូវ ១៧៤ ហិតា និងខេត្តកណ្តាលប៉ះពាល់ ៣ ក្រុងស្រុក ស្មើនឹង ៩ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៥១៨ គ្រួសារ ផ្ទះ ២២២ ខ្នង និងដំណាំស្រូវ ៧៣ ហិតា៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ