ព័ត៌មានជាតិ
កន្លែងអភិរក្សមច្ឆាជាតិក្នុងខេត្តបាត់ដំបងមានប៉ុន្មានកន្លែង ហើយកន្លែងណាមានផ្ទៃដីធំជាងគេ?
ដែនទឹកបឹងទន្លេសាបនៃដែនអាណាចក្រខេត្តបាត់ដំបង ជាដែនមួយសម្បូរទៅដោយភោគផលមច្ឆាជាតិចម្រុះតាំងពីសម័យដើម។

បច្ចុប្បន្នដែនបឹងទន្លេសាបនៅក្នុងខេត្តបាត់ដំបង ត្រូវបានថ្នាក់ជាតិកំណត់ជាទីកន្លែងសម្រាប់អភិរក្សហ្វូងមច្ឆាជាតិក្នុងគោលបំណងជាចម្បងគឺការពារមច្ឆាជាតិពីសំណាក់ក្រុមមនុស្សដែលជាអ្នកនេសាទ ជៀសវាងក្នុងការបំផ្លិចបំផ្លាញតាមរយះប្រើឧបករណ៍ល្មើសផ្សេងៗឲ្យបានគង់វង់ និងបន្តពូជឲ្យសម្បូរបែបដូចកាលសម័យដើមខណះដែលចំនួនមច្ឆាជាតិមានកម្រិតថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។
លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាល ជលផល នៃខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងខេត្តបាត់ដំបង បានបែងចែកដែនទឹកបឹងទន្លេសាបទុកសម្រាប់ជាកន្លែងអភិរក្សមច្ឆាជាតិមានចំនួន ០៧ កន្លែងលើចំនួនផ្ទៃដីផ្សេងៗគ្នាតាមទីកន្លែងដែលសំខាន់ៗជាទីជម្រកដែលមច្ឆាចម្រុះចូលចិត្តប្រមូលផ្តុំជ្រកកោននិងពងកូន។


កន្លែងដែនអភិរក្សទាំង ០៧ នោះរួមមាន: ១-កន្លែងអភិរក្សព្រែកចំបាប់ញំាមានទំហំ ៧០៤ហិចតា ,២-កន្លែងអភិរក្សព្រែកត្រសក់ទាល់ ទំហំ ២៥៤ ហិចតា ,៣-កន្លែងអភិរក្ស អតីតឡូតិ៍ នេសាទលេខ ២ ទំហំ ៥០.១៣៤ហិចតា ,៤-កន្លែងអភិរក្ស ព្រែកកញ្ជះ ទំហំ ៩២៩ ហិចតា, ៥-កន្លែងអភិរក្សបឹងក្រពើរាល ទំហំ ៧៩ ហិកតា, ៦-កន្លែងអភិរក្ស ព្រែកត្រៃយ៍ភព ទំហំ ៤៥០ ហិចតា និង ៧-កន្លែងអភិរក្សពាក់កន្ទេល ទំហំ ១២ ០០០ ហិកតា។
លោក ជួង សុភា បានឲ្យដឹងថា មន្ត្រីជលផលបច្ចុប្បន្នមានចំនួន ២៤ រូប ក្នុងនោះជាស្ត្រី ០៥ រូប និងសហគមន៍នេសាទមាន ៤៧ គ្របដណ្តប់លើ ០៦ ស្រុក ក្នុងនោះស្រុករតនមណ្ឌលមាន ០១ សហគមន៍នេសាទ មានមន្ត្រី ១ នាក់, ស្រុកបាណន់មាន ២ សហគម មានមន្ត្រី ០១ នាក់, ស្រុកថ្មគោលមាន ០៦ សហគមមានមន្ត្រី ០១ នាក់, ស្រុកឯកភ្នំមាន ២៣ សហគមមានមន្ត្រី ០៥ នាក់, ស្រុកសង្កែមាន ១១ សហគមមានមន្ត្រី ០១ នាក់, និងស្រុកមោងឬស្សីមាន ០៤ សហគមមានមន្ត្រី ០១ នាក់។
លោកបញ្ជាក់ថា ក្នុងករណីមានបទល្មើសជាក់ស្តែងទ្រង់ទ្រាយតូច យើងសហការបង្ក្រាបជាមួយសហគមន៍នេសាទនិងអាជ្ញាធរដែនដីឃុំ ហើយករណីបទល្មើសទ្រង់ទ្រាយធំសហការជាមួយគណបញ្ជាការឯកភាពរដ្ឋបាលស្រុកនិមួយៗ និងករណីធ្ងន់ធ្ងររាយការណ៍ជូនរដ្ឋបាលខេត្ត-ព្រះរាជអាជ្ញា-រដ្ឋបាលជលផល៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច