ព័ត៌មានជាតិ
កីឡដ្ឋានខេត្តឧត្ដរមានជ័យ បានក្លាយជាមណ្ឌល សម្រាប់ធ្វើចត្តាឡីស័ក ទទួលពលករពីប្រទេសថៃ
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំការដំឡើងតង់ នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តឧត្ដរមានជ័យ ដើម្បីត្រៀមធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងដែលថា សម្រាប់ទីតាំងពហុកីឡដ្ឋានខេត្តបានកំពុងរៀបចំដំឡើងតង់ចំនួន១០០ និងបង្គន់ចំនួន៣៣ និងបានរៀបចំប្រព័ន្ធទឹកភ្លើងរួចរាល់ ផងដែរ។
បន្ទាប់ពីចុះពិនិត្យ និងរៀបចំដំឡើងតង់រួចហើយឯកឧត្ដមអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារចុះជួប និងសួរសុខទុក្ខបងប្អូនពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។


ក្នុងឱកាសនោះដែរ ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះបងប្អូនពលករនាពេលនេះ ធ្វើឡើងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃនេះដែរ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គង់នូវការស្នាក់នៅចំណីអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនបងប្អូនពលករ ផងដែរ។


ឯកឧត្ដម បានអំពាវនាវឲ្យបងប្អូនពលករ រួមគ្នាការពារជំងឺកូវីដ១៩ កុំឲ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍។ ឯកឧត្ដម បន្តថាប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលដោយចត្តាឡីស័ក១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេះពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី២០០,០០០ រៀលទៅ១,០០០,០០០ រៀល និងទោសព្រហ្មទណ្ឌ។សូមបញ្ជាក់ថា៖ គិតត្រឹមម៉ៅង១០ និង៣០នាទីព្រឹកនេះពលករ ចំណាកស្រុកមកពីប្រទេសថៃ មានចំនួន១៣០ នាក់ ខណៈដែលពលករពលករកំពុងធ្វើចត្តាឡីស័កមាន២,៧៨០ នាក់ ដែលកំពុងប្រើប្រាស់មណ្ឌលចត្តាឡីស័ក១៩ មណ្ឌល ទូទាំងខេត្តឧត្ដរមានជ័យ៕
អត្ថបទ៖ ចាន់ ធី
សូមចុចអាន៖ រដ្ឋាភិបាលបន្តឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិត ដែលព្យួរការងារដោយសារជំងឺកូវីដ១៩

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី