ព័ត៌មានជាតិ
សមត្ថកិច្ច៖ ស្វាមីស្រីអូនសម្រស់ធម្មជាតិ ពិតជាបានបញ្ចប់ជីវិតដោយខ្សែចងអង្រឹងពិតមែន
សមត្ថកិច្ចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅបានបញ្ជាក់ថា ស្វាមីរបស់ស្រីអូនសម្រស់ធម្មជាតិ លោកឧកញ៉ា ឈាង រ័ត្ន បានបញ្ចប់ជីវិតខ្លួនឯង ដោយការចងករ នៅវេលាម៉ោង២៖ ៥០រសៀល នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងគេហដ្ឋានរបស់លោក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពិតប្រាកដមែន។
យោងតាមរបាយការណរបស់សមត្ថកិច្ច ស្តីពី ករណីអត្តឃាតចងកសម្លាប់ខ្លួនឯង នៅវេលាម៉ោង១៤:៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ ឈាង រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុន។
របាយការណ៍របស់សមត្ថកិច្ចបានសរសេរពីការបំភ្លឺរបស់ឈ្មោះ ម៉ៅ សុីវន ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះថា “មុនពេលកើតហេតុនៅវេលាម៉ោង០៨:១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រូបខ្ញុំនិងគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែង ចំណែកបងថ្លៃរបស់ខ្ញុំឈ្មោះ ឈាង រ័ត្ន បានប្រាប់រូបខ្ញុំថាគាត់មិនបានទៅទេព្រោះគាត់ជាប់រវល់ទៅខេត្តកំពង់ចាមដើម្បីមើលគ្រូចិនសែ។ ពេលខ្ញុំបាទធ្វើដំណើរចេញពីផ្ទះដល់មុខវត្តក្តីតាកុយ ក៏ភ្លេចសោរផ្ទះហើយបកមកយកសោរវិញពេលមកដល់ផ្ទះម្តាយខ្ញុំបានឃើញសោរផ្ទះនៅក្នុងរថយន្តរួចក៏ធ្វើដំណើរចេញទៅរាងខ្លួន។ លុះរហូតដល់ម៉ោង១៤:៥០នាទី ថ្ងៃ ខែ ឆ្នាំដដែលរូបខ្ញុំបានត្រឡប់មកផ្ទះវិញក៏ឃើញរថយន្តបងថ្លៃរបស់ខ្ញុំចតនៅខាងមុខផ្ទះពេលនោះរូបខ្ញុំបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះក៏ប្រទះឃើញបងថ្លៃរបស់ខ្ញុំចងកនិង ខ្សែអង្រឹងជាប់និងជណ្ដើរទ្វារក្រោយផ្ទះរួចរូបខ្ញុំក៏បាន រាយការណ៍ទៅសមត្ថកិច្ចតែម្តង”។
ចំពោះមូលហេតុដែលឈានឱ្យលោកឧកញ៉ា ឈាង រ័ត្ន បញ្ចប់ជីវិតគឺ ប្អូនថ្លៃឈ្មោះ ម៉ៅ ស៊ីវន អះអាងថាកន្លងមកសពជនរងគ្រោះធ្លាប់មានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗមិនទាន់ដាច់ស្រាច់ ។
បើតាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេសបានសន្និដ្ឋានថា ជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ៕
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង