ព័ត៌មានជាតិ
ឆ្លងចរន្ដអគ្គិសនីឆេះផ្ទះពលរដ្ឋអស់៣ខ្នងនៅសង្កាត់ជ្រាវ
ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់អស់ទាំងស្រុងរួមនឆងសម្ភារមួយចំនួនធំ ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះទី១ ធ្វើពីដែកប្រក់ស័ង្កសីទំហំ៤គុណ១៨ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ស្រី គួយ ភេទប្រុស អាយុ៥០ឆ្នាំ បាត់បង់សម្ភារនិងទ្រព្យសម្បត្តិមួយចំនួនធំ។ ផ្ទះទី២ធ្វើពីឈើប្រក់ស័ង្កសី ទំហំ៤គុណ៦ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ រុន រី ភេទប្រុស អាយុ៤០ឆ្នាំ បាត់បង់សម្ភារនិងទ្រព្យសម្បត្តិមួយចំនួយធំ។ ទី៣ ធ្វើពីឈើប្រក់ស័ង្កសី ទំហំ៥គុណ៥ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ម៉ែន គ្រួច ប្រជាការពារភូមិខ្នារ ភេទប្រុស អាយុ៣៥ឆ្នាំ បាត់បង់សម្ភារនិងទ្រព្យសម្បត្តិមួយចំនួនធំ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៤ ខែកុម្ភៈ នេះដោយមានការចូលរួមពន្លត់ពីសំណាក់ពលរដ្ឋនិងបានប្រើប្រាស់ឡានទឹករបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន១ឡានផងដែរ៕
អត្ថបទ ៖ កុសល






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ