Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ​កំពុងពេញនិយម​នៅទីផ្សារជប៉ុន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងកសិកម្ម លោកជំទាវ អ៊ឹម រចនា បានលើកឡើងថា ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរកំពុងទទួល​បានការនិយមចូលចិត្តពីសំណាក់ប្រជាជនជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្តាញសង្គមផ្លូវការលោកជំទាវ បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនកំពុងសិក្សា និងឈានទៅបើករោង​ចក្រកែច្នៃស្វាយចន្ទីនេះបន្ថែមទៀត នៅចុងឆ្នាំ២០២៣។ រោងចក្រថ្មីនេះ មានកម្លាំងស្រូបទាញ និងកែច្នៃស្វាយ​ចន្ទីស្រស់បានរហូតដល់ទៅ ១ ៥០០តោន នៅក្នុងមួយឆ្នាំ។

ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំងក្នុងការដាំដំណាំប្រភេទដើម ស្វាយចន្ទី។ ដំណាំស្វាយ​ចន្ទីគឺជាដំណាំផ្ដល់អត្ថប្រយោជន៍ច្រើន។ ដំណាំនេះ ងាយស្រួលដាំដុះ តាមលក្ខណៈធម្មតា។ គេអាចធ្វើការ​ដាំដុះពីដើមរដូវដល់ចុងរដូវប្រាំង ដោយមិនបាច់ស្រោចទឹកក៏វាអាចរស់បានដែរ ម្យ៉ាងទៀតគុណសម្បត្តិ​ដ៏ល្អប្រសើរ​នោះក៏អាចដាំលើដីគ្រប់ប្រភេទ លើកលែងតែដីលិចទឹកតែប៉ុណ្ណោះ។

បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីសរុបប្រមាណ ៧០ម៉ឺនហិកតា។ ស្របពេលមាន​បញ្ហាការប្រែ​ប្រួល​អាកាសធាតុ សមាគមស្វាយចន្ទីកម្ពុជា បានទម្លាក់ការព្យាករណ៍ទិន្នផលស្វាយចន្ទីនៅឆ្នាំ ២០២៣នេះ ដោយមក​នៅត្រឹមចន្លោះពី ៥០ម៉ឺនតោន ទៅ ៧០ម៉ឺនតោនប៉ុណ្ណោះ ខណៈកាលពីចុងឆ្នាំ ២០២២កន្លងទៅ សមាគមនេះ បានរំពឹងថា កម្ពុជាអាចផលិតគ្រាប់ឆៅចន្លោះពី ៨០ម៉ឺនតោន ទៅ១លានតោន នៅពេញមួយឆ្នាំ២០២៣នេះ។

ប្រទេសដែលទទួលទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមាន ប្រទេសវៀតណាម ថៃ ជប៉ុន រុស្សី ចិន ហុងកុង បារាំង កូរ៉េ តួគី និង បង់ក្លាដេស ជាដើម។

រយៈពេល ៨ខែឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណជាង ៦៣ម៉ឺន ៤ពាន់តោន ក្នុងនោះបាននាំចេញទៅវៀតណាមប្រមាណជាង ៦០ម៉ឺន ៧ពាន់តោន ដោយគិតជាទឹកប្រាក់មានប្រមាណ ៨២០លានដុល្លារ ថយចុះជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមសមាគម​ស្វាយចន្ទីកម្ពុជា។

គ្រាប់ស្វាយចន្ទី ជាប្រភេទអាហារដែលសំបូរទៅដោយជាតិដែក ដែលជាសារធាតុចាំបាច់ សម្រាប់តម្រូវការជួយលើក​កម្ពស់សុខភាពមនុស្ស ដែលមានបញ្ហាស្លេកស្លាំង ឬខ្វះឈាមក្រហម ហើយវាក៏ជាប្រភេទអាហារល្អ​សម្រាប់អ្នក​ជំងឺទឹកនោមផ្អែម ដោយសារតែវាអាចជួយកម្រិតជាតិស្ករនៅក្នុងឈាម ហើយត្រូវបានគេជឿថា ជាអាហារដែល​មានផ្ទុកសារធាតុផូស្វ័រ និងសារធាតុ ដែលអាចជួយលើកកម្ពស់កម្លាំងមនុស្ស ជួយការពារការរលាក ជួយលើកកម្ពស់​ភាពស៊ាំនឹងជំងឺគ្រុនផ្តាសាយផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម