ព័ត៌មានជាតិ
បើកកិច្ចប្រជុំពិភាក្សាគម្រោង “ព្រែកជីកហ្វូណនតេជោ” តម្លៃជាង ១ ៥០០ លានដុល្លារ ជាមួយក្រុមហ៊ុនចិន
កាលពីរសៀលម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ “ព្រែកជីកហ្វូណនតេជោ” ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ដែលដឹកនាំដោយលោក Zhou Yong។

ក្នុងពិធីក៏មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័ននៃគណៈកម្មការអន្តរក្រសួង និងមន្ត្រីបច្ចេកទេសពីក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) មួយចំនួនផងដែរ។

សេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌ (FA) កំពុងស្ថិតក្នុងការពិនិត្យកែសម្រួល បន្ទាប់ពីបញ្ចប់ការពិនិត្យនិងចុះហត្ថលេខារួចរាល់។ ការពិនិត្យកែសម្រួលដើម្បីអាចកំណត់បានកាន់តែច្បាស់ពីសក្ដានុពលនៃគម្រោងព្រែកជីកហ្វូណនតេជោ តាមរយៈការសិក្សាឱ្យកាន់តែស៊ីជម្រៅលើគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ទាំងផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គម។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ត្រូវបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ”។ តាមការសិក្សាបង្ហាញថា ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។
ការសាងសង់គម្រោងផ្លូវទឹកនេះតាមការប៉ាន់ស្មានអាចចំណាយទុនវិនិយោគប្រមាណ ១,៧០០លានដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ ៤ ឆ្នាំ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ