ព័ត៌មានជាតិ
ស្វែងយល់ពីរចនាសម្ព័ន្ធក្រសួងផែនការ
ក្រសួងផែនការត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឱ្យទទួលបន្ទុកបេសកកម្មដឹកនាំ និងគ្រប់គ្រង លើវិស័យផែនការស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងលើការអនុវត្តន៍ស្ថិតិនៃព្រះរាជាណាចក្រកម្ពុជា។
លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ
ក្រសួងផែនការមានមុខងារនិងភារកិច្ចដូចតទៅ៖
-ធ្វើសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំ ទស្សនាទាន យុទ្ធសាស្ត្រ គោលនយោបាយ និងកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដោយឈរលើមូលដ្ឋាននៃការបង្កើតឱ្យមាន និរន្តរភាព និងតុល្យភាពរវាងកិច្ចអភិវឌ្ឍ និងសមភាព យុត្តិធម៌ក្នុងសង្គម រវាងកិច្ចអភិវឌ្ឍខាង សេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍខាងសង្គមកិច្ចនិងវប្បធម៌ រវាងទីប្រជុំជននិងជនបទ រវាងការធ្វើអាជីវកម្ម និងការកកើតឡើងវិញនៃធនធានធម្មជាតិ និងរវាងកិច្ចអភិវឌ្ឍនិងការការពារបរិស្ថាន។ -ដឹកនាំនិងគ្រប់គ្រងវិធីសាស្ត្រនិងបែបបទ ក្នុងការរៀបចំផែនការស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច តាមប្រព័ន្ធវិមជ្ឈការក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
– រៀបចំផែនការ និងកម្មវិធីជាតិសម្រាប់កិច្ចអភិវឌ្ឍរយៈពេលវែង មធ្យម និងខ្លី ដោយសម្របសម្រួល ជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាផែនការនិងកម្មវិធីជាតិទាំងនោះមានសង្គតិភាព ជាមួយគ្នា រវាងបណ្តាវិស័យសេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងរាជធានី ខេត្ត ក្រុង និងតំបន់នានា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
-តាមដានត្រួតពិនិត្យការអនុវត្តផែនការ កម្មវិធីជាតិ និងបណ្ដាគម្រោងពីគ្រប់ផ្នែកទាំងអស់ហើយ វាយតម្លៃលទ្ធផលនៃការអនុវត្ត និងលើកឡើងពីវិធានការកែតម្រូវផែនការ កម្មវិធីជាតិទាំងនោះ ក្នុងករណីចាំបាច់។
-សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងកំណត់ អាទិភាពក្នុងការវិនិយោគទាំងឯកជន និងសាធារណៈ ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព និងមាន ប្រសិទ្ធភាពនូវសក្តានុពលនៃធនធានទាំងក្នុង និងក្រៅប្រទេស។
-សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកំណត់បរិមាណធនធានសរុបនិងវិភាជន៍ទុន វិនិយោគសាធារណៈប្រចាំឆ្នាំ។
– សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងកំណត់ អាទិភាពក្នុងផែនការសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងវិទ្យាសាស្ត្របច្ចេកទេស និងជាមួយដៃគូអភិវឌ្ឍន៍ឱ្យមានសង្គតិភាពជាមួយនឹងទិសដៅ និងគោលនយោបាយយុទ្ធសាស្តអភិវឌ្ឍជាតិ។
-សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយប្រជាសាស្ត្រ ការផ្លាស់ប្ដូរទី លំនៅ និងផែនការសកម្មភាពស្តីពីការបែងចែកកម្លាំងពលកម្មសង្គមឱ្យមានតុល្យភាព ធានាដល់ កិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការការពារជាតិ។
-សហការជាមួយក្រសួង ស្ថាប័នកណ្តាលទាំងបួនសម្រាប់កំណត់និងវាស់វែងភាពក្រីក្រនៅកម្ពុជា។
– រៀបចំវិធីសាស្ត្រធ្វើជំរឿន អង្កេតនិងអនុវត្តការធ្វើជំរឿន អង្កេត ប្រជារាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច កម្ពុជា។
-ធ្វើជំរឿនអង្កេតនិងការសិក្សាស្រាវជ្រាវដែលចាំបាច់ ក្នុងការបំពេញមុខងារនិងភារកិច្ចរបស់ខ្លួន។
-គ្រប់គ្រងព័ត៌មានស្ថិតិសេដ្ឋកិច្ច សង្គមកិច្ច និងប្រជាសាស្ត្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
-គ្រប់គ្រងប្រព័ន្ធស្ថិតិជាតិកម្ពុជាតាមការចងក្រង ណែនាំអនុវត្តវិធីប្រើចំណាត់ថ្នាក់ ស្ថិតិ និងគំរូ តារាងឯកភាពក្នុងការបំពេញនិងការប្រមូលយកព័ត៌មានស្ថិតិ ណែនាំអនុវត្តវិធីសាស្ត្រ និងរូបមន្ត
-គណនាទិន្នន័យស្ថិតិឯកភាពក្នុងទូទាំងប្រទេស។
-ផ្តល់ជំនួយខាងផ្នែកបច្ចេកទេស និងវិធីសាស្ត្រឬអនុវត្តការធ្វើជំរឿន និងអង្កេតតាមវិស័យ និងប្រធានបទនានាតាមសំណូមពររបស់អ្នកប្រើប្រាស់ទិន្នន័យស្ថិតិ។
-ចងក្រងគណនេយ្យជាតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម និងកម្រងតួលេខស្ថិតិរបស់ កម្ពុជាទៀងទាត់ជាប្រចាំ។
-សហការដោះដូរព័ត៌មានស្ថិតិជាមួយអង្គភាពស្ថិតិជាតិនៃប្រទេសក្នុងតំបន់ក្នុងពិភពលោក និង បណ្តាអង្គការជាតិ អង្គការអន្តរជាតិ ។
-បំពេញមុខងារនិងភារកិច្ចចាំបាច់ផ្សេងទៀត តាមការទុកចិត្តនិងការប្រគល់សិទ្ធពីនាយករដ្ឋមន្ត្រី។
ក្រសួងផែនការមានរចនាសម្ព័ន្ធដូចតទៅ៖
ក. នៅថ្នាក់កណ្តាល
អគ្គនាយកដ្ឋានផែនការរួមមាន៖
+ នាយកដ្ឋានផែនការទូទៅ
+ នាយកដ្ឋានផែនការសេដ្ឋកិច្ច
+ នាយកដ្ឋានផែនការសង្គមកិច្ច
+ នាយកដ្ឋានផែនការវិនិយោគ
+ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
+ នាយកដា្ឋនលើកកម្ពស់អាហារូបត្ថម្ភ
+ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
+ នាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ
វិទ្យាស្ថានជាតិស្ថិតិរួមមាន៖
+ នាយកដ្ឋានស្ថិតិសេដ្ឋកិច្ច
+ នាយកដ្ឋានស្ថិតិសង្គមកិច្ច
+នាយកដ្ឋានស្ថិតិប្រជាសាស្ត្រ ជំរឿន និងអង្កត
+នាយកដ្ឋានស្ដង់ដារស្ថិតិនិងវិភាគស្ថិតិ
+នាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មានវិទ្យា
+ នាយកដ្ឋានគណនេយ្យជាតិ
+ នាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិការស្ថិតិ
+ នាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ
អគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍរួមមាន៖
+ នាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មាន
+នាយកដ្ឋានបណ្តុះបណ្តាល និងការអភិវឌ្ឍ
+ នាយកដ្ឋានវិភាគគោលនយោបាយប្រជាជន
+ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
-អគ្គាធិការដ្ឋាន
-ខុទ្ទកាល័យរដ្ឋមន្តី
-នាយកដ្ឋានរដ្ឋបាលទូទៅ
-នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
-នាយកដ្ឋានបុគ្គលិក
-នាយកដា្ឋនសវនកម្មផ្ទៃក្នុង
ខ. អង្គភាពមូលដ្ឋាន
មន្ទីរផែនការរាជធានីខេត្ត។
បន្តស្វែងយល់ពីដំណើរការការងារស្ថាប័ននៅចំណុះក្រសួងផែនការមានដូចតទៅ៖
អគ្គនាយកដ្ឋានផែនការ
អគ្គនាយកដ្ឋានផែនការមានមុខងារអនុវត្តនូវរាល់បេសកកម្មរបស់ក្រសួងក្នុងការងារ៖
– រៀបចំគោលនយោបាយ យុទ្ធសាស្ត្ររយៈពេលវែង មធ្យម និងខ្លីសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ច។
– កំណត់អាទិភាពក្នុងការវិនិយោគទាំងឯកជន និងសាធារណៈ ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពនូវសក្តានុពលនៃធនធានទាំងក្នុងនិងក្រៅប្រទេស តាមរយៈកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល។
– ដឹកនាំនិងគ្រប់គ្រងវិធីសាស្ត្រ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
-ធានាសង្គតិភាពរវាងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដោយសម្របសម្រួលផែនការកម្មវិធី និង គម្រោងអភិវឌ្ឍន៍តាមវិស័យសេដ្ឋកិច្ច សង្គមកិច្ច ដែលរៀបចំឡើងដោយបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរាជធានី ខេត្ត ក្រុង។
-តាមដានត្រួតពិនិត្យការអនុវត្តផែនការ និងកម្មវិធីជាតិ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរាជធានី ខេត្ត ក្រុង និងវិទ្យាស្ថានជាតិស្ថិតិ និងធ្វើរបាយការណ៍បូកសរុប និងផ្តល់យោបល់ ជូនថ្នាក់ដឹកនាំក្រសួងផែនការ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច។
– រៀបចំគោលនយោបាយប្រជាសាស្ត្រការផ្លាស់ប្តូរទីលំនៅ និងផែនការសកម្មភាពស្តីពីការបែងចែក កម្លាំងពលកម្មសង្គមឱ្យមានតុល្យភាព ធានាដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងការការពារជាតិ។
-រៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ លើកកម្ពស់អាហារូបត្ថម្ភ និងកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ និងកំណត់និងវាស់វែងភាពក្រីក្រនៅកម្ពុជា។
-រៀបចំ និងអនុវត្តប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
-រៀបចំគោលនយោបាយ និងយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ។
-អនុវត្តការងារថ្មីៗបន្ថែមទៀតទៅតាមតម្រូវការចាំបាច់ និងការវិវត្តជាក់ស្ដែងទាំងក្នុង និងក្រៅ ប្រទេសសម្រាប់អភិវឌ្ឍន៍ប្រទេស ក្រោមការណែនាំនិងដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងផែនការ។
អគ្គនាយកដ្ឋានផែនការត្រូវដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយចំនួន ជួយធ្វើការតាមការចាំបាច់ ។
អគ្គនាយកដ្ឋានផែនការមាននាយកដ្ឋានចំណុះចំនួន ៨៖
+ នាយកដ្ឋានផែនការទូទៅ
+ នាយកដ្ឋានផែនការសេដ្ឋកិច្ច
+ នាយកដ្ឋានផែនការសង្គមកិច្ច
+ នាយកដ្ឋានផែនការវិនិយោគ
+ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
+ នាយកដា្ឋនលើកកម្ពស់អាហារូបត្ថម្ភ
+ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
+ នាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ
នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនជួយធ្វើការតាមការចាំបាច់។
វិទ្យាស្ថានជាតិស្ថិតិ
វិទ្យាស្ថានជាតិស្ថិតិមានមុខងារអនុវត្តន៍រាល់បេសកកម្មរបស់ក្រសួងក្នុងការធ្វើជំរឿន និងអង្កេតអំពី សេដ្ឋកិច្ច សង្គមកិច្ចនិងប្រជាសាស្ត្រ ចងក្រង និងណែនាំវិធីប្រើប្រាស់ចំណាត់ថ្នាក់ស្ថិតិ តារាងឯកភាព និងវិធីសាស្ត្រគណនាទិន្នន័យស្ថិតិ ប្រមែប្រមូល ចងក្រង និងផ្សព្វផ្សាយទិន្នន័យ ស្ថិតិស្តីពីស្ថានភាពនៃការវិវត្តន៍ក្នុងផ្នែកសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងប្រទេស ។
-សហការជាមួយអង្គភាពស្ថិតិជាតិ នៃប្រទេសនានាក្នុងតំបន់ និងពិភពលោកក្នុងការដោះដូរព័ត៌មានស្ថិតិ បណ្តុះបណ្តាលមន្ត្រីជំនាញការងារស្ថិតិដើម្បីការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិកម្ពុជា។
វិទ្យាស្ថានជាតិស្ថិតិត្រូវដឹកនាំដោយអគ្គនាយកមួយរូបនិងអគ្គនាយករងមួយចំនួនតាមការចាំបាច់។
វិទ្យាស្ថានជាតិស្ថិតិមាននាយកដ្ឋានចំណុះចំនួន ៨៖
-នាយកដ្ឋានស្ថិតិសេដ្ឋកិច្ច
-នាយកដ្ឋានស្ថិតិសង្គមកិច្ច
-នាយកដ្ឋានស្ថិតិប្រជាសាស្ត្រ ជំរឿន និងអង្កត
-នាយកដ្ឋានស្ដង់ដារស្ថិតិនិងវិភាគស្ថិតិ
-នាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា
-នាយកដ្ឋានគណនេយ្យជាតិ
-នាយកដ្ឋានគោលនយោបាយ និងសហប្រតិបត្តិការស្ថិតិ
-នាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ
នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនតាមការចាំបាច់។
អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ
អគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ មានមុខងារអនុវត្តនូវរាល់បេសកកម្មរបស់ក្រសួងក្នុងការងារ៖
-លើកផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព។
– សម្របសម្រួល និងធ្វើសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការ មិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ សង្គមស៊ីវិល ផ្នែកឯកជន ដៃគូអភិវឌ្ឍនានា ជាពិសេស មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនលើរាល់សកម្មភាពដែលពាក់ព័ន្ធ នឹងបញ្ហាប្រជាជននិងការអភិវឌ្ឍ
-សម្របសម្រួល និងធ្វើសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការ មិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ សង្គមស៊ីវិល ផ្នែកឯកជន ដៃគូអភិវឌ្ឍនានាលើរាល់ សកម្មភាពអភិវឌ្ឍន៍សហគមន៍ តាមរយៈការចងក្រង កែលម្អនិងពង្រឹងសមត្ថភាព និងផ្ដល់ឥណទាន។
– សម្របសម្រួល និងសហការជាមួយគណៈកម្មការនៃរដ្ឋសភា និងព្រឹទ្ធសភាក្នុងក្របខ័ណ្ឌជាតិ អំពីបញ្ហាប្រជាជននិងការអភិវឌ្ឍ ដោយរៀបចំសិក្ខាសាលា និងផ្សព្វផ្សាយនូវគោលការណ៍ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិដែលរាជរដ្ឋាភិបាលបានចុះហត្ថលេខា។
– ស្រាវជ្រាវ ចងក្រងនិងផ្សព្វផ្សាយឯកសារគោលនយោបាយផែនការកម្មវិធី និងសេចក្តីប្រកាស នានា ដែលទាក់ទងនឹងបញ្ហាប្រជាជននិងការអភិវឌ្ឍ ។
– តាមដាន វាយតម្លៃ និងលើកអនុសាសន៍ក្នុងការកែសម្រួលគោលនយោបាយជាតិប្រជាជន ដើម្បីឲ្យការអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្រជាតិនានា ដែលពាក់ព័ន្ធឲ្យកាន់តែល្អប្រសើរ ស្របតាមការវិវត្តនៃសភាពការណ៍ក្នុងប្រទេស តំបន់ និងពិភពលោក ។
-បណ្តុះបណ្តាលបច្ចេកទេសដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការវិភាគត្រួតពិនិត្យតាមដាន និង វាយតម្លៃរាល់បញ្ហាទាក់ទងនឹងប្រជាជន តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលា ជាតិនិងអន្តរជាតិ ។
អគ្គលេខាធិការដ្ឋានប្រជាជន និង ការអភិវឌ្ឍត្រូវដឹកនាំដោយអគ្គលេខាធិការមួយរូប និងអម ដោយអគ្គលេខាធិការរងមួយចំនួនជួយធ្វើការតាមការចាំបាច់ ។
អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍមាននាយកដ្ឋានចំណុះចំនួន ០៤៖
+ នាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មាន
+ នាយកដ្ឋានបណ្តុះបណ្តាល និងការអភិវឌ្ឍ
+ នាយកដ្ឋានវិភាគគោលនយោបាយប្រជាជន
+ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
នាយកដា្ឋននីមួយៗត្រូវដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួន។
អគ្គាធិការដ្ឋាន
អគ្គាធិការដ្ឋានរបស់ក្រសូងផែនការទទួលបន្ទុក៖
-ធ្វើអធិការកិច្ចជាប្រចាំទៅលើគ្រប់អង្គភាពក្រោមឱវាទក្រសួងផែនការ។
-ធ្វើរបាយការណ៍ជូនរដ្ឋមន្តី ពីការប្រព្រឹត្តទៅរបស់អង្គភាព ដែលបានធ្វើអធិការកិច្ចនិងពីមធ្យោបាយកែលម្អការប្រព្រឹត្តទៅរបស់អង្គភាពទាំងនោះ។
– ប្រតិបត្តិភារកិច្ចតាមការណែនាំរបស់រដ្ឋមន្ត្រី។
អគ្គាធិការដ្ឋានដឹកនាំដោយអគ្គាធិការមួយរូប និងអមដោយអគ្គាធិការរងមួយចំនួនតាមការចាំបាច់។
ខុទ្ទកាល័យរដ្ឋមន្តី
ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៦ ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន។
នាយកដា្ឋនរដ្ឋបាលទូទៅ នាយកដ្ឋានផ្គត់ផ្គត់និងហិរញ្ញវត្ថុ នាយកដា្ឋនបុគ្គលិក នាយកដា្ឋនសវនកម្មផ្ទៃក្នុង
នាយកដ្ឋានរដ្ឋបាលទូទៅទទួលបន្ទុក៖
-សម្របសម្រួលសកម្មភាពគ្រប់ផ្នែករបស់ក្រសួងនៅថ្នាក់កណ្ដាល និងរវាងថ្នាក់កណ្ដាល និង អង្គភាពមូលដ្ឋានក្រោមឱវាទ។
– គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាលផ្សេងៗរបស់ក្រសួង។
– ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាល។
– សរុប និងធ្វើរបាយការណ៍ការងារ និងសកម្មភាពផ្សេងៗរបស់ក្រសួង។
– តម្កល់ឯកសារ និងគ្រប់គ្រងបណ្ណាល័យ។
នាយកដ្ឋានរដ្ឋបាលទូទៅដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនជួយ ធ្វើការតាមការចាំបាច់។
នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុទទួលបន្ទុក៖
– ប្រមូលផ្តុំតម្រូវការ ធ្វើកម្មវិធីចំណាយគ្រប់គ្រងការរៀបចំជួសជុលសម្ភារៈ និងបរិក្ខាររបស់ក្រសួង
– គ្រប់គ្រង់ចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារៈ និងបញ្ជីសារពើភណ្ឌ
– គ្រប់គ្រងយានយន្តរបស់រដ្ឋដែលប្រគល់ជូនក្រសួង ព្រមទាំងកម្មវិធីចំណាយនិងបែងចែកប្រេង ឥន្ធនៈ និងគ្រឿងបន្លាស់
– ទទួល និងបែងចែកបរិក្ខារ ជូនដល់បណ្តាអង្គភាពរាជធានី ខេត្ត
– កាន់បញ្ជីជាប្រចាំនូវសលាកបត្រ័ និងគណនេយ្យរូបធាតុ
-ព័ត៌មានវិទ្យា សកម្មភាពខាងហិរញ្ញវត្ថុ និងបន្ទុកគណនី
– ត្រួតពិនិត្យបច្ចេកទេសនៃការប្រតិបត្តិលទ្ធកម្មសាធារណៈ
– លើកគម្រោងថវិកាក្រសួង និងតាមដានរំលឹកពីចារប្រតិបត្តិ
– ប្រមូលផ្តុំ និងសម្របសម្រួលជំពូកថវិកា
– តាមដានរលឹកការគ្រប់គ្រងគណនីពិសេស
– ប្រមូលផ្តុំនិងសម្របសម្រួលរាល់ចំណាយរបស់ក្រសួង
– គ្រប់គ្រង់បន្ទុកគណនីនៃការអនុវត្តលទ្ធកម្មសាធារណៈ
– ប្រមូលចំណូលឲ្យបានសមស្របតាមច្បាប់ហិរញ្ញវត្ថុដែលបានកំណត់។
នាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនជួយធ្វើការតាមការចាំបាច់។
នាយកដ្ឋានបុគ្គលិកទទួលបន្ទុក៖
ក/ក្នុងវិស័យបុគ្គលិក
-គ្រប់គ្រងផ្នែករដ្ឋបាល មន្ត្រីរាជការ និងភ្នាក់ងាររាជការរបស់ក្រសួង ដោយទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈ
-រៀបចំរាល់លិខិតរដ្ឋបាលសម្រាប់ការគ្រប់គ្រងអាជីព
-ធ្វើកម្មវិធីតំណែង ឯកទេស និងធនធានមនុស្សរបស់ក្រសួង
-វាយតម្លៃតម្រូវការក្នុងការបណ្តុះបណ្តាលបុគ្គលិក
-រៀបចំនយោបាយបណ្តុះបណ្តាលដំបូង និងបន្តដោយទំនាក់ទំនងជាមួយក្រសួងមុខងារ សាធារណៈ និងអនុវត្តនយោបាយនោះ
-រៀបចំស្ថិតិលើការគ្រប់គ្រងបុគ្គលិក និងតារាងព័ត៌មានប្រតិបត្តិ
-គ្រប់គ្រងការងារសង្គមរបស់ក្រសួង
ខ/ក្នុងវិស័យបណ្តុះបណ្តាល
មជ្ឈមណ្ឌលបណ្ដុះបណ្តាលក្របខ័ណ្ឌផែនការ–ស្ថិតិ ទទួលបន្ទុក៖
-រៀបចំការប្រឡង់ជ្រើសរើស និងធ្វើការបណ្តុះបណ្តាលនូវមុខវិជ្ជាជំនាញចាំបាច់ក្នុងវិស័យផែនការ និងស្ថិតិ
– រៀបចំធ្វើវិក្រឹតការ និងសុក្រឹតការចំពោះមន្ត្រីរាជការរបស់ក្រសួង
នាយកដ្ឋានបុគ្គលិកដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនតាមការចាំបាច់។
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង ទទួលបន្ទុកអនុវត្តភារកិច្ចតាមអនុក្រឹត្យចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងតាមបណ្ដ សា្ថប័នក្រសួងនិងសហគ្រាសសាធារណៈ។
នាយកដា្ឋនសវនកម្មផ្ទៃក្នុង ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនតាមការចាំបាច់។
អង្គភាពមូលដា្ឋន
នៅរាជធានី ខេត្ត មានមន្ទីរផែនការរាជធានី ខេត្ត ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពការងារផែនការរបស់ក្រសួងជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ។
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមលក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ ៨១ ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើតសា្ថប័នត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកាក្នុងបណ្តាក្រសួង៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ