ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ស្នើឥណ្ឌូនេស៊ី ផ្តល់អ្នកជំនាញបណ្តុះបណ្តាលផ្នែកសម្តែងសិល្បៈ ដល់ជនពិការនៅកម្ពុជា
ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា បានស្នើដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី ជួយផ្តល់អ្នកជំនាញ ដើម្បីបណ្តុះបណ្តាលផ្នែកសម្តែងសិល្បៈ ដល់ជនមានពិការភាពកម្ពុជា។ ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ជាមួយលោកស្រី ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃឥណ្ឌូនេស៊ី នៅសណ្ឋាគារសេរ៉ាថោន ទីក្រុងម៉ាកាសា ឥណ្ឌូនេស៊ី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ដោយបានឃើញពីសមត្ថភាពម្តែងដ៏ប៉ិនប្រសព្វនៃការសម្តែងសិល្បៈរបស់សិល្បៈករ សិល្បៈការិនីមានពិការភាពរបស់ឥណ្ឌូនេស៊ី រាប់រយនាក់ ក្នុងពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូអាស៊ានទាំងអស់ លោក ឯម ច័ន្ទមករា បានស្នើដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី តាមរយៈរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជួយផ្តល់អ្នកជំនាញ ដើម្បីបណ្តុះបណ្តាលផ្នែកសម្តែងសិល្បៈនេះដល់ជនមានពិការភាពកម្ពុជា។ បន្ថែមពីនេះ លោក ឯម ច័ន្ទមករា ក៏បានស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ ដើម្បីមានឱកាសដកបទពិសោធពីគ្នាទៅវិញទៅមកក្នុងវិស័យសង្គមកិច្ច ពិសេស ការងារពីការងារ ដើម្បីធ្វើឱ្យស្ថានភាពជនមានពិការភាពនៃប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។

ជាការឆ្លើយតប រដ្ឋមន្ត្រីសង្គមកិច្ច ទ្រី រីសមហារីនី បានទទួលយកសំណើរបស់លោក ឯម ច័ន្ទមករា និងបានសន្យាផ្តល់អ្នកបច្ចេកទេស ដើម្បីបណ្តុះបណ្តាលសិល្បៈករមានពិការភាពនៅកម្ពុជា។ លោកស្រី ក៏បានចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងវិស័យពិការភាពនៅឥណ្ឌូនេស៊ី ដោយបានលើកឡើងថា ឥណ្ឌូនេស៊ី បានធ្វើកិច្ចការជាច្រើនឆ្នាំហើយក្នុងការបង្កើតនូវមជ្ឈមណ្ឌលសម្រាប់ជនមានពិការភាពរហូត ៥១មណ្ឌល និងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាពចំនួន ៦មណ្ឌល ហើយដែលមជ្ឈមណ្ឌលទាំងនោះ កំពុងផ្តល់សេវាដល់ជនមានពិការភាព។

លោកស្រី ទ្រី រីសមហារីនី បានបន្ថែមថា ក្នុងមជ្ឈមណ្ឌលសម្រាប់ជនមានពិការភាពទាំងនោះ គឺមានសកម្មភាពជាច្រើន ដោយរួមបញ្ចូលទាំងកម្មវិធីផ្នែកសេដ្ឋកិច្ច និងនិរន្តភាពនៃការធ្វើអាជីវកម្ម ដែលធ្វើដូច្នេះ គឺមិនត្រឹមតែការពង្រឹងនូវភាពជាម្ចាស់ការរបស់ជនមានពិការភាពទេ ប៉ុន្តែ ជាការធ្វើឱ្យពួកគេមានការរស់នៅប្រសើរឡើង៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ