ព័ត៌មានជាតិ
ក្រសួងព្យាករណ៍រកឃើញបាតុភូតអេលនីញ៉ូ ១០០% ណែនាំឱ្យអាជ្ញាធររក្សាទឹកត្រៀមមុនរដូវប្រាំង
ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ បានព្យាករណ៍រកឃើញថាបាតុភូត អេលនីញ៉ូ ( EL Nino) នៅតែបន្តមានឥទ្ធិពលក្នុងកម្រិត ១០០ ភាគរយ នៅឡើយ ហើយអាចរហូតដល់ខែមេសា ឆ្នាំ ២០២៤ ទើបបាតុភូតនេះ មានទំនោរថយចុះទៅវិញ។
ក្រសួងធនធានទឹកក៏ពិនិត្យឃើញស្ថានភាពភ្លៀងក៏បង្ហាញថា របាយទឹកភ្លៀងនឹងចុះខ្សោយខ្លាំងចាប់ពីចុងសប្ដាហ៍ទី ៣ នៃខែតុលា ឆ្នាំ ២០២៣។
លោក ថោ ជេដ្ឋាន រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត យកចិត្តទុកដាក់ថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងដើម្បីបង្កបង្កើនផលស្រូវនារដូវប្រាំង។
ទោះយ៉ាងណា បើតាមក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងសប្ដាហ៍នេះ កម្រិតទឹកភ្លៀងធ្លាក់នៅលើផ្ទៃប្រទេសនឹងថមថយ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។
នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្នុងមួយសប្តាហ៍ បន្តទៅនេះ អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០-៤០%៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ