ព័ត៌មានជាតិ
គ្រួសារសព ទទូចឱ្យអ្នកផ្សាយត្រូវលុបចេញជាបន្ទាន់រាល់ វីដេអូមិនសមរម្យ នៃការស្លាប់របស់លោក ឈាង រ័ត្ន
បន្ទាប់ពី លោកឧកញ៉ា ឈាង រ័ត្ន បានមរណភាពកាលពីរសៀលថ្ងៃម្សិលមិញ នៅព្រឹកថ្ងៃទី១២ ខែតុលានេះ ក្រុមគ្រួសារសពបានទទូចសុំឱ្យ អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ ដែលបានបង្ហោះរូបភាព ឬ វិដេអូទាំងឡាយណា ដែលមិនគួរគប្បី សូមបញ្ឈប់ការផុសស៊ែ និងលុបចេញពីគ្រប់បណ្តាញសង្គម រួមមានជាអាទិ៍ Facebook និង Tiktok ជាបន្ទាន់។
ការណ៍ដែលក្រុមគ្រួសារ ទទូចឱ្យលុបចេញជាបន្ទាន់បែបនេះ ព្រោះតែក្រុមគ្រួសារសពសង្កេតឃើញថា មានអ្នកសារព័ត៌មាន និងសាធារណជនមួយចំនួន បានធ្វើចែកចាយរូបភាព និងវីដេអូមិនសមរម្យលើបណ្តាញសង្គម ពាក់ព័ន្ធនឹងសពរបស់លោក ឧកញ៉ា ឈាង រ័ត្ន ជាហូរហែ ដោយគ្មានការ អនុញ្ញាត។
ក្រុមគ្រួសារសពបានចាត់ទុកទង្វើទាំងនេះ ថាមិនបានផ្តល់ការគោរពសិទ្ធិបុគ្គល និងឱ្យតម្លៃ ព្រមទាំងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេចក្ដី ថ្លៃថ្នូរ និងកិត្តិយសនៃសព និងប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់ក្រុមគ្រួសារទាំងមូលផងដែរ។
លើសពីនេះទៅទៀត ក្រុមគ្រួសារសព ក៏បានចាត់ទុកទង្វើនេះ ថាមិនបានបង្ហាញអំពីសេចក្តីថ្លៃថ្នូរ និងគុណធម៌ក្នុងនាមជាមនុស្ស និងធ្វើឱ្យសីលធម៌ក្នុងសង្គមជាតិទាំងមូលមានការធ្លាក់ចុះថែមទៀតផង។
អាស្រ័យហេតុនេះ ក្រុមគ្រួសារនៃសព បានទទូចសុំដល់សារព័ត៌មាន និងសាធារណជនទាំងអស់ មេត្តាលុបរូបភាព វីដេអូ មិនសមរម្យពាក់ព័ន្ធនឹងសពរបស់លោកឧកញ៉ា ឈាង រ័ត្ន ចេញជាបន្ទាន់ ដើម្បីចូលរួមសហការជាមួយក្រុមគ្រួសារនៃសព ដែលកំពុងជួបវិចិត្តយ៉ាងធ្ងន់ធ្ងរ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់