Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្តព្រះសីហនុបញ្ជូនអតីត​នាយរង​សេនាធិការដ្ឋាន​កង​អង្គរក្ស​និង​បក្ខពួក​៣​នាក់​ទៅតុលាការ​

បានផុស

នៅ

មនុស្ស​ចំនួន​១០​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់​ខ្លួន​ពាក់ព័ន្ធ​បទ​ចោទ​ហិង្សា​ដោយ​ចេតនា​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​គគី​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃនប់ ​កាលពី​ថ្ងៃទី​០២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​នោះ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បានធ្វើ​ការដោះលែង​មនុស្ស​ចំនួន​៦​នាក់​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ក្រោយ​បញ្ចប់​ការសាកសួរ​ គឺ​មានតែ​មនុស្ស​ចំនួន​៤​នាក់​ប៉ុណ្ណោះ ​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​សម្រេច​ធ្វើការ​ចោទប្រកាន់​ពីបទ​ ប្រើ​អំពើហិង្សា ដោយ​ចេតនា​ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ រួម​នឹង​ករណី​គំរាមកំហែង​ថា​និង​សម្លាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់សង្ស័យចំនួន​៤​នាក់ រួម​មាន .១/ ឈ្មោះ គុយ ស៊ុន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​ជនជាតិខ្មែរ អតីតៈ​នាយរង​សេនាធិការដ្ឋានក​ង​អង្គរក្ស​ ត្រូវបានធ្វើ​ការចោទប្រកាន់​ចំនួន​២​បទល្មើស ​គឺ​ហិង្សា​ដោយ​ចេតនា​ និង​ប្រើ​ប្រាស់​អាវុធ​ដោយ​ខុសច្បាប់​។​ ទី​២/ ឈ្មោះ ស៊ាង វណ្ណី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ជាប់ចោទ​ពីបទ​គំរាមកំហែង​ថា​និង​សម្លាប់​។ ៣/ ឈ្មោះ ថឿន​ សុ​ថួន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​បើកបរ​ជាប់ចោទ​ហិង្សា​ដោយ​ចេតនា​។ ៤/ ឈ្មោះ ហម រ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកម្មករ​វាយ​ថ្ម ជាប់ចោទហិង្សា​ដោយ​ចេតនា​។​

បច្ចុប្បន្ន ជនជាប់សង្ស័យ​ចំនួន​៤​នាក់​ខាងលើ រួម​នឹង​វ​ត្ថុតាង .​រថយន្ត​ម៉ាក​ស៊ីណា ពណ៌​ត្រេអ៊ី ពាក់​ស្លាកលេខ ខ​.​ម ចំនួន០១​គ្រឿង- ប័ណ្ណ​សំគាល់​យានយន្ត ចំនួន០១​សន្លឹក​- ម៉ូតូ ចំនួន០៣​គ្រឿង – ទូរស័ព្ទដៃចំនួន០៣​គ្រឿង – អាវុធខ្លី ម៉ាក K៥៤ ចំនួន​០១​ដើម , បង់​០១,គ្រាប់​០៨ .​ត្រូវបានកម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិវិធី​ច្បាប់ នៅ​រសៀល​ថ្ងៃទី​០៤ ខែកុម្ភៈ​ឆ្នាំ២០២១​នេះហើយ​។​

គួរបញ្ជាក់​ថា​ ជនជាប់សង្ស័យ​ខាងលើនេះ​ រួម​នឹង​បក្ខពួក​ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់​ខ្លួន​នា​ព្រឹក​ថ្ងៃទី​០២​ខែ​កុម្ភៈ ឆ្នាំ​២០២១​ ពាក់ព័ន្ធ​បទ​ចោទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ក្រោយពេល​មន្ត្រី​អាជ្ញាសាលា​ចុះ​អនុវត្តប្រកាស់ដីការ​សម្រេច​ចាត់​ចែង​បណ្តោះអាសន្ន​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ លេខ៦០៤ ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០២០ លើ​ទីតាំង ដី​ទំនាស់​មួយ​កន្លែងស្ថិតក្នុង​ភូមិគគី ឃុំ​បិទត្រាំ​ង ស្រុកព្រៃនប់ ទំហ៊ំប្រមាណជាង២០ហិកតា ដែលមានម្ចាស់​បំ​ណុលក្រុមហ៊ុន (​ហ្វូ​ហាយ​អ៊ី​ន​វេស មែន​ខន​ស្រា្ត​ក់សិន​)​។ ​ដោយ​ការចាប់​ខ្លួនធ្វើឡើង​តាមបណ្តឹង របស់ឈ្មោះ ផល សុភ័ណ្ឌ ភេទ​ប្រុស អាយុ២៨​ឆ្នាំ​ជនជាតិ ខ្មែរមុខរបរ​អ្នកយាម​ដី​ឲ្យ​ក្រុមហ៊ុន ហ្វូ​ហាយ​៕

អត្ថបទ ៖ ​កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១២ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១២ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម