ព័ត៌មានជាតិ
ទីបំផុត ភ្នំពេញ មានក្រុមហ៊ុនដឹកសំរាម ៣ បែងចែកគ្នាដឹកសំរាមចេញពីក្រុង
ក្រុមហ៊ុនប្រមូលសំរាម ចំនួន ៣ ដែលជាក្រុមហ៊ុនមានលក្ខណះអន្តរជាតិ នឹងចេញប្រតិបត្តិការ លើការ ប្រមូលនិងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញក្រោយពីបានសម្រេចជ្រើសរើសអស់១ឆ្នាំ។ ក្រុមហ៊ុនដឹកសំរាម ទាំង៣ ត្រូវបែបចែកជា ៣ តំបន់ ដើម្បីធ្វើសកម្មភាពប្រមូលសំរាម។
ការសម្រេចនេះ បានធ្វើឡើង ក្នុងពិធីប្រគល់-ទទួលកិច្ចសន្យាស្តីពីការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ វាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន Cintri (Cambodia) / Everbright (China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
កន្លងមកក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញគឺមានតែមួយគត់ គឺក្រុមហ៊ុនស៊ីនទ្រី , ប៉ុន្តែក្រោយមក រាជរដ្ឋាភិបាលបានសម្រេចឲ្យរដ្ឋបាលរាជធានីភ្នំពេញ ស្វែងរកក្រុមហ៊ុនថ្មីមកជំនួស និងបែងចែកការប្រមូលសំរាមនៅរាជធានីភ្នំពេញជា ៣តំបន់ផ្សេងៗគ្នា៕



អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ