Connect with us

ព័ត៌មានជាតិ

សិង្ហបុរី ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣ មុខជំនាញដល់យុវជនសហព័ន្ធកម្ពុជា

បានផុស

នៅ

នៅ​ក្នុង​ឆ្នាំ​សិក្សា​២០២៤ នេះ​ ប្រទេស​សិង្ហបុរី បាន​ផ្ដល់​ឱកាស​ជា​ថ្មី​ដល់​និស្សិត​ និង​បេក្ខជន​ដែល​ជា​សមាជិក​សមាជិកា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​សាលា​គោល​នយោបាយ​សាធារណៈ​លីក្វាន់យូ នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ ស.ស.យ.ក រាជធានី​ភ្នំពេញ ​សាលា​គោលនយោបាយ​សាធារណៈ​លីក្វាន់យូ នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី នឹង​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​សមាជិក សមាជិកា សហភាព​​សហព័ន្ធ​យុវជន​កម្ពុជា ជា​មន្ត្រីរាជការ​ដែល​កំពុង​បម្រើការ​នៅ​តាម​ក្រសួង-ស្ថាប័ន ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​សមត្ថភាព និង​អភិវឌ្ឍ​ចំណេះ​ដឹង ដើម្បី​ជា​ទុន​បន្ថែម​ក្នុង​ការ​ចូលរួម​បម្រើ​សង្គម​ជាតិ​។ ​

ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា សាលាបានផ្តល់មុខ​ជំនាញ​មួយ​ចំនួន​ដល់សិស្សនិស្សិតដូច​ជា៖ រដ្ឋបាល​សាធារណៈ (Master in Public Administration – MPA) ដែល​សិក្សា​រយៈ​ពេល​ ១ឆ្នាំ, គោល​នយោបាយ​សាធារណៈ (Master in Public Policy – MPP) ​សិក្សា​រយៈ​ ២ឆ្នាំ និង​កិច្ចការ​អន្តរជាតិ (Master in International Affair – MIA)​ រយៈ​ពេល​សិក្សា ២ឆ្នាំ ដូច​គ្នា។ មួយវិញទៀត បេក្ខជនដែល​អាច​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ត្រូវ​តែ​ ជា​មន្ត្រីរាជការ​ពេញ​សិទ្ធិ​កំពុង​បំពេញ​ការងារ​​ក្នុង​​ក្រប ខណ្ឌ​សាធារណ, មាន​សញ្ជាតិ​ខ្មែរ, មាន​សញ្ញាប័ត្រ​យ៉ាង​តិច​ថ្នាក់​បរិញ្ញាបត្រ បូក​រួម​បទ​ពិសោធន៍​ការងារ។

ជាក់ស្ដែង​ នៅ​ពេល​បេក្ខជន​ ប្រឡង​ជាប់​អាហារូបករណ៍ ​និង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា​ ថ្លៃ​កម្ម​វិធី​សិក្សា, ប្រាក់​អាហារូបករណ៍ និង សំបុត្រ​យន្ត​ហោះ​ទៅ​មក ( ពេល​ចេញ​ដំណើរ និង​ពេល​បញ្ចប់​ការ​សិក្សា)​ផង​ដែរ។

ហេតុ​ដូច​នេះ ​បេក្ខជន ឬ​ជា​មន្ត្រី​រាជការ​ដែល​មាន​បំណង​ចង់​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​អាច​ត្រៀម​លក្ខណៈ​មួយ​ចំនួន​ដូច​ដែល​ខាង​សាលា​បាន​តម្រូវ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០២៣ ខាង​មុខ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម