Connect with us

ព័ត៌មានជាតិ

ភាគីថៃ ឯកភាពជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋខ្មែរតាមច្រកព្រំដែន នាឱកាសភ្ជុំបិណ្ឌ

បានផុស

នៅ

អគ្គនាយកស្ដីទីការិយាល័យអន្តោប្រវេសន៍ថៃ បានទទួលយកសំណើរបស់កម្ពុជា ដោយបានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានៅតាមច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា និងថៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឯកភាពរបស់ភាគីថៃនេះ បានធ្វើឡើងក្រោយពេលឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្នើសុំកិច្ចសម្របសម្រួលពីការិយាល័យអន្តោប្រវេសន៍ថៃចំពោះការសម្របសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា សម្រាប់ការធ្វើដំណើរចូល-ចេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងជំនួបកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានប្រាប់លោកឧត្តមសេនីយ៍ត្រី ផាន់ថានៈ នុជ្ជនាថ អគ្គនាយកស្តីទី​ការិយាល័យអន្តោប្រវេសន៍​ នៃអគ្គស្នងការនគរបាល​ថៃ ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការ និងសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍​ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។

ក្នុងនោះ លោកអគ្គនាយកអន្តោប្រវេសន៍ បានស្នើសុំកិច្ចសម្របសម្រួលពីការិយាល័យអន្តោប្រវេសន៍ថៃចំពោះការសម្របសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ដែលស្នាក់នៅប្រទេសថៃ ពេលធ្វើដំណើរចូល-ចេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ​ នាពេលខាងមុខនេះ។ បើតាមអគ្គនាយកអន្តោប្រវេសន៍រូបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា​ ដែលកំពុងបម្រើការងារនៅប្រទេសថៃ ដើម្បីអាចធ្វើដំណើរទៅមកដោយមានសុខសុវត្ថិភាព និងមានភាពងាយស្រួល។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី​ ផាន់ថានៈ នុជ្ជនាថ អគ្គនាយកស្តីទី​ការិយាល័យអន្តោប្រវេសន៍ថៃ បានឯកភាពចំពោះសំណើនេះ​ និងសន្យាដាក់បញ្ជាទៅតាមច្រកទ្វារព្រំដែនអន្តរជាតិរបស់ខ្លួនជាមួយភាគីកម្ពុជា ឱ្យសម្របសម្រួលចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ឧត្តមសេនីយ៍ត្រីថៃរូបនេះ ក៏បានសម្ដែងការអំណរគុណចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ កន្លងមក​ តាមរយៈការសម្របសម្រួលការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការឆ្លើយតបចំពោះសភាពការណ៍ជាទូទៅនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ។

ទន្ទឹមនឹងការអរគុណនេះ លោកអគ្គនាយកស្តីទី​ការិយាល័យអន្តោប្រវេសន៍ថៃ បានស្នើសុំដល់លោកឧត្តមសេនីយ៍ឯក សុខ វាសនា ចំពោះការសម្របសម្រួលកិច្ចសហការផ្លាស់ប្តូរព័ត៌មានអន្តោប្រវេសន៍ ក្នុងរូបភាពទប់ស្កាត់បទល្មើសផ្សេងៗ ជាអាទិ៍ ការជួញដូរមនុស្ស ការក្លែងបន្លំឯកសារធ្វើដំណើរ និងការធ្វើដំណើររបស់ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗចូលមកកាន់កម្ពុជា ឬក្នុងប្រទេសថៃ។

តាមរយៈសំណើនេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានឯកភាព និងទទួលសំណើលើការផ្លាស់ប្តូរព័ត៌មាន ដើម្បីជាការធានាឱ្យបានក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសក្នុងតំបន់។ លោកអគ្គនាយក សង្ឃឹមថា អង្គភាពទាំងពីរ នឹងបន្តរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់ តែប្រសើរឡើងថែមទៀត ក្នុងនាមជាអ្នកជិតខាងល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម